(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក វៃ ជីវ័ន្ត, លោក អាន គុន្ធធារ៉ា, កញ្ញា កុសល ជីឡាង, លោក ពោជ លីគឹមហ៊ុន, លោក និល រដ្ឋា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន៖ វិស័យកសិកម្មកម្ពុជា ឆ្នាំ២០១៧-២០១៨ ទទួលបានលទ្ធផលល្អប្រសើរ, ផលិតផលស្រូវកើន៥,៧%
២៖ សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦
៣៖ លោក ហ៊ុន ម៉ាណែត បង្ហាញទំព័រ Facebook ផ្លូវការដែលមានសញ្ញា «ធីកពណ៌ខៀវ» ដើម្បីកុំឱ្យសាធារណជនភាន់ច្រឡំ ក្រោយមានការក្លែងបន្លំជាបន្តបន្ទាប់
៤៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការដោះលែងលោក ញឹក ប៊ុនឆៃ ជាសិទ្ធិតុលាការ ឯការអំពាវនាវរបស់ សម រង្ស៊ី មិនឱ្យពលរដ្ឋទៅបោះឆ្នោត ជាចលនាឧទ្ទាម
៥៖ ពីថ្ងៃនេះ ដល់ថ្ងៃទី១១ ខែឧសភា កម្ពុជាទទួលឥទ្ធិពលសម្ពាធទាប នឹងបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយទូទាំងប្រទេស, រាជធានី-ខេត្តមួយចំនួន ប្រឈមនឹងជំនន់ទឹកភ្លៀង!
៦៖ អត្តសញ្ញាណប័ណ្ណជិត១០លានសន្លឹក ត្រូវបោះពុម្ពរួចជូនប្រជាពលរដ្ឋ, ថ្ងៃនេះសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ ច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្ម នៅខេត្តកែប
៧៖ ប្រមុខដឹកនាំ គជប នឹងបញ្រ្ចាបការយល់ដឹងអំពីការបោះឆ្នោតដល់ប្រជាពលរដ្ឋនៅខេត្តតាកែវ ខណៈទណ្ឌិត សម រង្ស៊ី កំពុងអំពាវនាវកុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ដែលជាទង្វើបំពានសិទ្ធិរបស់ពលរដ្ឋយ៉ាងពេញទំហឹង
៨៖ ស.ស.ស.ក ចេញសេចក្ដីថ្លែងការណ៍ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០១៨» និងអំពាវនាវឲ្យលុបបំបាត់ព័ត៌មានក្លែងក្លាយ
៩៖ សមាគមកម្ពុជាការពារអ្នកកាសែត ចេញសេចក្ដីថ្លែងការណ៍ថា សេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរជាងប្រទេសដទៃក្នុងអាស៊ាន
* ព័ត៌មានអន្តរជាតិ (International News)
១៖ ប៉ូលិសបារាំងចាប់ខ្លួន «បាតុករប្រឆាំងលោក Macron ជាង២០០នាក់» ដែលបង្កបាតុភាពយ៉ាងខ្លាំងក្នុងទីក្រុងប៉ារីស...
២៖ ទីភ្នាក់ងារត្រួតពិនិត្យនុយក្លេអ៊ែរ UN អះអាងថា «គ្មានភស្តុតាងបញ្ជាក់ពីសកម្មភាពអ៊ីរ៉ង់ ដែលលួចផលិតអាវុធនុយក្លេអ៊ែរនោះឡើយ...»
៣៖ អគ្គលេខាធិការ UN អះអាងថា អាទិភាពដំបូងរបស់លោក គឺលុបបំបាត់អំពើបៀតបៀនផ្លូវភេទ នៅក្នុងស្ថាប័នកំពូលអន្តរជាតិមួយនេះ!
៤៖ ធ្លាយព័ត៌មានសម្ងាត់! ការធ្វើសមយុទ្ធយោធាអ៊ីស្រាអ៊ែល «គឺជាការត្រៀមធ្វើជាសង្គ្រាមក្នុងទឹកដីស៊ីរី ជាមួយប្រទេស...»
៥៖ លោក ដូណាល់ ត្រាំ៖ ពីរបីថ្ងៃទៀតទើបមានការសម្រេចចិត្តថា ត្រូវជួបលោក គីម ជុងអ៊ុន នៅទីណា...
៦៖ រំលឹកប្រវត្តិសាស្ត្របន្តិច! ហេតុអ្វីបានជា អ៊ីស្រាអែល និងអ៊ីរ៉ង់ ស្អប់គ្នាខ្លាំងដល់ថ្នាក់នេះ?
៧៖ កូរ៉េខាងត្បូង៖ មូលដ្ឋានទ័ពអាមេរិក «នៅតែបន្តរក្សាទុកនៅកូរ៉េខាងត្បូងដដែល» ទោះបីមានកិច្ចព្រមព្រៀងសន្តិភាព ជាមួយកូរ៉េខាងជើង..