(ភ្នំពេញ)៖ រដ្ឋសភាវៀតណាម នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ បានប្រគល់តំណែង ប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ជូនកម្ពុជាហើយ។
ការប្រគល់តំណែងនេះ ធ្វើឡើងនៅវិមានរដ្ឋសភា ធ្វើឡើងនៅវិមានរដ្ឋសភា ដែលភាគីកម្ពុជាតំណាងដោយល សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងឯភាគីវៀតណាម លោកស្រី Tong Thi Phonge សមាជិកការិយាល័យ នយោបាយបក្សកុម្មុយនីស្តវៀតណាម និងជាអនុប្រធានអចិន្រ្តៃរដ្ឋសភាវៀតណាម តំណាងដោយលោស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម។
សូមជំរាបថា លោកស្រី Tong Thi Phong បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរដ្ឋសភាវៀតណាម មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨។
បើតាមសេចក្តីជូនដំណឹង, នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូរដ្ឋសភាជាន់ខ្ពស់វៀតណាម ក៏ត្រូវចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ ជួបសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំសំខាន់ៗ មួយចំនួនទៀតរបស់កម្ពុជា ផងដែរ៕