(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា,  លោក វៃ ជីវ័ន្ត, លោក អាន គុន្ធធារ៉ា, លោក និល រដ្ឋា, កញ្ញា កុសល ជីឡាង៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន៖ ដើម្បីធានាសន្តិភាព និងការអភិវឌ្ឍយូរអង្វែង ខ្ញុំនឹងបន្តដឹកនាំប្រទេសជាតិ យ៉ាងហោចណាស់២អាណត្តិទៅមុខទៀត, អរគុណជនរួមជាតិបោះឆ្នោតជូនគណបក្សប្រជាជន

២៖ សម្តេចតេជោ ហ៊ុន សែន គាំទ្រឱ្យបំផុសការយល់ដឹងជាសាធារណៈ ដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់ប្រជាជន ក្នុងការរស់នៅស្អាត

៣៖ សម្តេចតេជោ ហ៊ុន សែន៖ ៦ឆ្នាំនេះ ជំងឺគ្រុនចាញ់កាត់បន្ថយពី៦២,៥៨០មកនៅ៣៦,៤៥៦ករណី, អ្នកស្លាប់ថយចុះពី៩៣នាក់ មកនៅត្រឹម១នាក់គត់

៤៖ កម្ពុជា-ចិន ចុះអនុស្សារណៈជំរុញការអភិវឌ្ឍកំពង់ផែនៅខេត្តកំពត, សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កំពង់ផែនេះមានសារៈសំខាន់ណាស់ ជារបៀងមួយទៀត ស្របតាមផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន

៥៖ ចុងសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣២ នៅសិង្ហបុរី

៦៖ យុវជនជនជាតិដើមភាគតិចកម្ពុជា ព្រមានមិនឱ្យទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយ ឬមានឱកាសដឹកនាំប្រទេសទេ ដោយសារតែកិច្ចព្រមព្រៀងកាត់ទឹកដី

៧៖ ប្រធានគណបក្សយុវជនកម្ពុជា ស្នើឲ្យសម្តេចក្រឡាហោម ស ខេង ពិនិត្យឡើងវិញ និងស្នើចាត់វិធានការចំពោះមេឃុំ សង្កាត់ ដែលធ្វើទុក្ខបុកម្និញ ចំពោះភ្នាក់ងារគណបក្សរបស់លោក

៨៖ ក្រសួងពាណិជ្ជកម្មពន្យល់ បន្ថែមជុំវិញ ករណីសហរដ្ឋអាមេរិក បន្ដអនុគ្រោះពន្ធទូទៅ (GSP) ដល់កម្ពុជា

* ព័ត៌មានអន្តរជាតិ ( International News)

១៖ មន្ត្រីជាន់ខ្ពស់​រុស្ស៊ី៖ «ចរិតអាណានិគម​បារាំងត្រឡប់មកវិញ​ហើយ តាមរយៈការ​អំពាវនាវ​ឲ្យ​អាមេរិក​បន្តរក្សាវត្តមាន​យោធា​នៅស៊ីរី ទោះបីសង្គ្រាមត្រូវបញ្ចប់...»

២៖ អ៊ីស្រាអែល​សម្រេច «មិនបញ្ជូល​កងយន្តហោះ​ប្រយុទ្ធ F-15 ទៅធ្វើ​សមយុទ្ធ​ជាមួយ​អាមេរិកឡើយ» ព្រោះតែបញ្ហារសើបមួយចំនួន...

៣៖ ដូចរឿងភាគ​ទូរទស្សន៍! ក្រុម​គ្រួសារមហា​សេដ្ឋី​កូរ៉េខាងត្បូង «ជាម្ចាស់​អាកាសចរណ៍ Korean Air» រងការ​ស៊ើបអង្កេតពាក់ព័ន្ធបទល្មើសច្រើនករណី រួមទាំង​អំពើហិង្សាគ្រប់ជំពូក​លើបុគ្គលិកតូច​ទាប!

៤៖ វែបសាយ​​តាមដាន​រឿង​សម្ងាត់​​កូរ៉េខាងជើង៖ «ទីតាំង​ធ្វើតេស្តនុយក្លេអ៊ែរ​កូរ៉េខាងជើង Punggye-ri មិនទាន់​គាំង​ដំណើរការ ដូចការ​អះអាង​នោះ​ទេ...» ​

៥៖ ចិន និងរុស្ស៊ី សន្យាថានឹងជួយការពារសន្តិភាពពិភពលោក

៦៖ តើកូរ៉េខាងជើង ពិតជាមានបំណងរំសាយអាវុធនុយក្លេអ៊ែរ មែនដែរឬទេ?

៧៖ សេតវិមាន​​​លោក ដូណាល់ ត្រាំ «រីករាយ​ស្វាគមន៍​អនាគត​រដ្ឋមន្ត្រី​ការ​បរទេសថ្មី ដែលទើបឆ្លងផុតមួយតំណាក់កាល នៃការ​ទទួលស្គាល់​ក្នុងព្រឹទ្ធសភា»