(បន្ទាយមានជ័យ)៖ នារីស្រស់ស្អាតម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯង ដោយមិនទាន់ដឹងមូលហេតុ។
ហេតុការណ៍នេះកើតឡើង នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅក្នុងបន្ទប់៤៩ ជាន់ទី៤ ក្នុងផ្ទះសំណាក់សុផល ថាវី ។
ក្រោយពីទទួលបានព័ត៌មានហើយ កម្លាំងអាវុធក្រុង បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ ឃើញមានទ្វារបន្ទប់បិទជិត ចាក់សោរពីខាងក្នុង នៅក្នុងបន្ទប់មានសពជនរងគ្រោះឈ្មោះ ជិន ពិសី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ នៅភូមិស្រះជ្រៃ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
តាមការពិនិត្យ ធ្វើកោសលវិច័្ចយសាកសពឃើញថា ក្បាលពុំមានស្លាកស្នាមអ្វីទេ បំពង់កមានស្នាមរឹតនឹងកន្សែងពោះគោ បំពង់កផ្នែកខាងលើបែក ដងខ្លួនពុំមានស្លាកស្នាមអ្វីទេ។ សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយសារចង-ក ធ្វើអត្តឃាតពិតមែន៕