(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារឃំុជាខ្លាង និងឃំុក្តឿងរាយ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ បានរៀបចំពីធីជួបសំណេះសំណាលសាកសួរសុខទុក្ខ និងផ្សព្វផ្សាយអំពីគោលនយោបាយគាំពារកម្មករ និងពលករចំណាកស្រុក នៅទីស្នាក់ការបក្សឃំុទាំង២ខាងលើ។
ពិធីនេះមានសមាជិកសមាជិកាអញ្ជេីញចូលរួមឃំុជាខ្លាងចំនួន ៣៨៧នាក់ និងឃំុក្តឿងរាយចំនួន ៩២៣នាក់។
លោកបានចែកថវិកាក្នុងម្នាក់ៗទទួលបាន ១០០០០រៀល អាហារសម្រន់មាននំប៉ុងទឹកដោះគោខាប់ និងទឹកបរិសុទ្ធ។
ជាមួយគ្នានោះ លោកបានឧបត្ថម្ភស្រាបៀរជូនដល់គណៈកម្មាធិការបក្សភូមិ-ឃំុសំរាប់ប្រារព្ធពីធីចូលឆ្នាំថ្មីនាពេលខាងមុខ ចំនួន ៨០កេះ នៅឃំុជាខ្លាង និង ១១៤កេះ នៅឃំុក្តឿងរាយ។
លោកក៏បាននាំយកបច្ច័យចំនួន ៣០០០០០រៀល ចូលបុណ្យគ្រួសារសពចំនួន ៣គ្រួសារ ៕