Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឡួយ​អស់​ស្ទះ! ​Tony Winson​ បញ្ចេញ​បទញាក់​កន្រ្ទាក់​អារម្មណ៍​ «ស៊ីបាយយូរម៉េស»​ ស្ទីល​រាំម៉ា​អស់ដៃ!

10-04-2018 11:08

(ភ្នំពេញ)៖ កាន់តែកៀកឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខិតជិតមកដល់ គេសម្គាល់ឃើញថា អ្នកសិល្បៈគ្រប់រូបសង្វាតផលិតថតចម្រៀងជាច្រើន ខណៈដែលតារាចម្រៀង លោកTony Winson ក៏បានផលិតបទ មានចំណងជើងថា «ស៊ីបាយយូរម៉េស» ដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជា យុវវវ័យរាំលេងកម្សន្ត នាឱកាសឆ្នាំថ្មីខាងមុខនេះផងដែរ។

បទ «ស៊ីបាយយូរម៉េស» គេសម្គាល់ឃើញថា ទទួលបានការគាំទ្រពីសំណាក់អ្នកនិយកលេងបណ្ដាញហ្វេសប៊ុក ជាពិសេសចិត្តយុវវ័យ តែម្ដង ដោយសារតែបទនេះ ជាប្រភេទចង្វាក់ញាក់កន្រ្ទាក់អារម្មណ៍ ដែលស័ក្តិសមបំផុត សម្រាប់ក្មេងៗ យុវជន យុវនារី រាំលេង នាឱកាសឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ ច នេះ។

មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងមានអ្នកគាំទ្រ យកបទខាងលើយកទៅ Cover រាំលេងកម្សាន្ត ធ្វើឲ្យកក្រើកពេញបណ្ដាញហ្វេសប៊ុកថែមទៀតផង។

តោះចង់ដឹងថា «ស៊ីបាយយូរម៉េស» របស់ Tony Winson ញាក់កន្រ្ទាក់អារម្មណ៍ ឡួយ ដល់កម្រិតណានោះ សូមទស្សនាវីដេអូដូចខាងក្រោម៖