(កំពង់ចាម)៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលកស្រុកកោះសូទិន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ បេីកកិច្ចប្រតិបត្តិការបង្ក្រាបករណី​ ជួញដូរ​ដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រេីវិធានញុះញង់០២ករណី។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ការបង្ក្រាបគ្រឿងញៀន២ករណីនេះ កម្លាំងជំនាញរបស់លោកឃាត់ខ្លួនបានជនសង្ស័យ០៦នាក់ ទី១៖ ឈ្មោះ​ គង់ រស្មី​​ អាយុ២៥ឆ្នាំ,ទី២៖ ឈ្មោះ សារី​ ហ្សឺ អាយុ២៥ឆ្នាំ, ​ទី៣៖ ឈ្មោះ អេ រ៉ាទី​ អាយុ១៩ឆ្នាំ,​ ទី៤៖ ឈ្មោះ​ ថៃ ប៊ុនរ៉ុង​ អាយុ២៤ឆ្នាំ, ទី៥៖ ឈ្មោះ ជា ចិត្ត អាយុ២៨ឆ្នាំ​ និងទី៦៖  ឈ្មោះ ហៀក​ តៃសៀ អាយុ២៣ឆ្នាំ​។

បើតាមលោកឧត្តមសេនីយ៍ស្នងការ កម្លាំងដកហូតវត្ថុតាងម្សៅក្រាមពណ៌សចំនួន០៤កញ្ចប់, ទូរស័ព្ទដៃ ០៦គ្រឿង និងម៉ូតូ០២គ្រឿង​ និងប្រាក់ញុះញង់ចំនួន២០០,០០០រៀល។ ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យជំនាញដើម្បីចាត់ការបន្ដតាមនីតិវិធី៕