(ព្រះសីហនុ)៖ ដោយមានការចង្អុលបង្ហាញ ពីសំណាក់នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយុទ្ធពលខេមរៈភូមិន្ទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្ត ព្រះសីហនុ និងការយកចិត្តទុកដាក់ពីលោក ចៅ យុត្តិបុត្រ សមាជិកគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការចុះជួយឃុំជើងគោ ស្រុកព្រៃនប់ ក្រោមអធិបតីភាពលោក ក្រូច ណារិទ្ធ សមាជិកក្រុមការងារថ្នាក់កណ្តាលគណបក្ស និងលោក ហ៊ុន សុខា អនុប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ។
លោកប្រធានគណបក្សប្រជាជនកម្ពុជា ឃុំជើងគោ បានអានរបាយការណ៍ពីស្ថានភាពទូទៅ និងការរស់នៅរបស់សមាជិក សមាជិកាគណបក្សប្រជាជន ក្នុងភូមិជើងគោ ចុះជួយឃុំ ជើងគោ បានថ្លែងអំណរគុណ ដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលលះបង់ពេលវេលា ដ៏មានតម្លៃចុះជួបផ្ទាល់ជាមួយ ជាមួយសមាជិក សមាជិកា គណបក្សប្រជាជន ដល់មូលដ្ឋាន ព្រមទាំងនាំយកអំណោយមួយចំនួន មកចែកជូនសមាជិក សមាជិកាបក្សផងដែរ។
ថ្លែងនាឱកាសនោះ លោក ក្រូច ណារិទ្ធ បាននាំនូវពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក ចៅ យុត្តិបុត្រ ចំពោះបងប្អូនជាសមាជិក សមាជិកា ទាំង៥៨៨នាក់ផងដែរ សូមបងប្អូន បន្តជួយបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ជាពិសេសបេក្ខភាពនាយករដ្ឋមន្ត្រី គឺសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី អាណត្តិបន្តទៀត ដើម្បីដឹកនាំប្រទេសកម្ពុជា ឲ្យមានសុខ សន្តិភាព និងស្ថេរភាព។
លោក ហ៊ុន សុខា អនុប្រធានក្រុមការងារ គណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំជើងគោ មានមតិសំណេះសំណាល សមាជិក សមាជិកា ពីសារនយោបាយ បច្ចុប្បន្នគណបក្សប្រជាជនកម្ពុជា តែងតែនៅកៀកប្រជាពលរដ្ឋ នាអតីតកាលដែលបានរំដោះ ប្រជាជនចេញពីរបបខ្មៅងងឹត មានតែបាតដែទទេរ រហូតមកដល់បច្ចុប្បន្ន មានការរីកចម្រើន ជាលំដាប់គួជាទីមោទនៈ ដោយសារគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចពញាចក្រី ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខ។
លោកបានបន្តទៀតថា មានជនអគតិមួយចំនួន បានវាយប្រហារ និងចោទប្រកាន់ មកលើគណបក្សប្រជាជន ខុសពីការពិត។ ជាចុងបញ្ចប់កម្មវិធី ក្រុមការងារបានចែកអំណោយ ជូនសមាជិក សមាជិកា ដែលបានចូលរួម ក្នុងម្នាក់ៗ ថវិកា ២០,០០០រៀល, ទឹកក្រូច ១ដប, សារុង១, អង្ករ១បាវ៥០គីឡូ ៕