(ភ្នំពេញ)៖ ថ្ងៃចុងសប្ដាហ៍ថ្មី គតិបណ្ឌិតថ្មី! នេះជាអ្វីដែលអង្គភាពព័ត៌មាន Fresh News តែងតែខិតខំស្រាវជ្រាវ និងលើកយកមកបង្ហាញមិត្តអ្នកអាន សម្រាប់ថ្ងៃចុងសប្ដាហ៍ថ្មី ដោយក្នុងចំណោមនោះ យើងក៏មានរំលេចនូវគតិបណ្ឌិតរបស់បិតាបដិវត្តសេដ្ឋកិច្ច នៃមហាយក្សចិត្តផងដែរ។
គតិបណ្ឌិតទាំង១០នោះ រួមមាន៖
១៖ «មិនថាអ្នកជានរណាឡើយ ប្រសិនបើយល់ពីរបៀប និងកាលៈទេសៈពេលណាគួរនិយាយ និងពេលណាគួរស្ងៀមស្ងាត់ អ្នកនឹងទទួលបានឱកាសជោគជ័យកាន់តែច្រើន»។ លោក រ៉ាហ្វ ស្មេដលី (១៨៧៨-១៩៦៥) ស្ថាបនិកក្លឹបភាសា។
២៖ «ត្រូវប្រកាន់ខ្ជាប់ថា ដំណោះស្រាយដើម្បីជោគជ័យ មានសារប្រយោជន៍ជាងរឿងផ្សេងទៅទៀត»។ លោក អាប្រាហាម លីនខល (១៨០៩-១៨៦៥) ប្រធានាធិបតីទី១៦ របស់សហរដ្ឋអាមេរិ។
៣៖ «គ្រប់បុគ្គលដែលឈរលើកំពូលភ្នំ មិនមែនធ្លាប់ដួលនៅទីនោះឡើយ»។ លោក ម៉ាកូស វ៉ាស្សលីង។
៤៖ «ដើម្បីបំបាត់ភាពខ្ជិលច្រអូសបាន យើងត្រូវតែរៀនសូត្រជាមុនជាមួយនឹងភាពឧស្សាហ៍ព្យាយាម»។ លោក សាមូអែល ចនសាន់ (១៧០៩-១៧៨៤) កវីនិពន្ធជនជាតិអង់គ្លេស។
៥៖ «គ្រប់បញ្ហានីមួយៗដែលខ្ញុំដោះស្រាយ បានក្លាយទៅជាគោលការណ៍ ហើយអាចយកមកប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាបន្តបន្ទាប់»។ លោក រ៉េន ដែសខាត (១៥៩៦-១៦៥០) អ្នកវិទ្យាសាស្ត្រ គណិតវិទូ និងទស្សនវិទូបារាំង។
៦៖ «សន្សំកម្លាំង រង់ចាំឱកាស»។ លោក តេង ស៊ាវពីង (១៩០៤-១៩៩៧) ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន ដែលជាបិតាបដិវត្តសេដ្ឋកិច្ចនៅចិន។
៧៖ «សេចក្ដីព្យាយាមប្រកបដោយការលះបង់ គឺជាធាតុផ្សំនៃភាពជោគជ័យ»។ លោក ហិនរី វ៉ាដវឺត ឡុងហ្វេឡូ (១៨០៧-១៨៨២) កវីនិពន្ធជនជាតិអាមេរិក។
៨៖ «ជីវិតពិតជាមិនមែនជាភាពងាយស្រួលឡើយ សម្រាប់យើងគ្រប់គ្នា ប៉ុន្តែតើវាមានអត្ថន័យយ៉ាងណា យើងត្រូវមានការតស៊ូ និងជឿជាក់គ្រប់យ៉ាង នៅក្នុងខ្លួនរបស់យើង»។ លោកស្រី ម៉ារី ឃូរី (១៨៦៧-១៩៣៤) គីមីវិទូ និងរូបវិទូជនជាតិបារាំង។
៩៖ «ត្រូវមានភាពក្លាហានម៉ឺងម៉ាត់ នោះកម្លាំងពិសេសនឹងក្លាយជាជំនួយដល់ខ្លួនអ្នក»។ លោក បាស៊ីល ឃីង (១៨៥៩-១៩២៨) អ្នកនិពន្ធជនជាតិកាណាដា។
១០៖ «លើលោកនេះពិតជាគ្មានទេ រឿងដែលអាចធ្វើឡើងបានដោយជំហានយក្ស វាត្រូវការចាប់ផ្ដើមពីជំហានតូចៗ»។ លោក ភីតធើ ខូហេន អ្នកជំនួញជនជាតិអាមេរិក៕