(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១១ ខែមីនា ឆ្នាំ២០១៨នេះ Fresh News សូមលើកយកព័ត៌មានសំខាន់ៗ ដែលកើតមាននៅក្នុងអំឡុងសប្តាហ៍នេះ ចំនួន១០ ដើម្បីផ្សាយជូនលោកអ្នក។ ព័ត៌មានសំខាន់ៗទាំង១០នោះរួមមាន៖
១៖ សេចក្តីថ្លែងការណ៍ព្រះរាជអាជ្ញាខេត្តក្រចេះ៖ ហេតុការណ៍ប៉ះទង្គិចគ្នារវាងសមត្ថកិច្ចនិងពលរដ្ឋ នៅស្រុកស្នួល មិនមានអ្នកស្លាប់ទេ, មានបុគ្គលមួយចំនួនបង្គាប់ឲ្យនិយាយបំផ្លើសការពិត (ចុចអាន)
២៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ហាញពីភាពរីករាយចំពោះដំណឹងនៃកិច្ចជំនួបរវាងមេដឹកនាំកំពូលនៃសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ដែលវិវឌ្ឍន៍ទៅរកភាពធូរស្រាលនៅឧបទ្វីបកូរ៉េ (Video inside) (ចុចអាន)
៣៖ អ្នកជំនាញអារ្យធម៌ខ្មែរ អស់សំណើចនឹងការលើកឡើងថា លោក កុក ស មិនមែនជនជាតិវៀតណាម ប៉ុន្តែហេតុអ្វីលោកមិនចេះនិយាយភាសាខ្មែរ ? (Video inside) (ចុចអាន)
៤៖ អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការប្រើទង់ជាតិក្នុងការចុះកិច្ចព្រមព្រៀងរវាងលោក សម រង្ស៊ី នឹងលោក កុក ស បង្ហាញពីរដ្ឋអធិបតេយ្យដាច់ពីគ្នាយ៉ាងពិតប្រាកដ (ចុចអាន)
៥៖ ពិតជាអស្ចារ្យ Facebook សម្តេចតេជោ ហ៊ុន សែន ជាប់ក្នុងលំដាប់ TOP 10 លើពិភពលោកជាមេដឹកនាំមានចំនួនអ្នកស្រឡាញ់ចូលចិត្តច្រើនបំផុត (ចុចអាន)
៦៖ អាជ្ញាធរ និងប្រជាពលរដ្ឋ អះអាងថា ការប៉ះទង្គិចគ្នានៅស្រុកស្នួល គ្មានអ្នកស្លាប់ដូចការផ្សព្វផ្សាយទេ តែមានពលរដ្ឋ២នាក់របួស, ឯអាដហុកអះអាងថា មានការដកស្រង់សម្តីខុស (ចុចអាន)
៧៖ នៅទីបំផុត! តុលាការកំពូល បន្តឃុំខ្លួនលោក កឹម សុខា ក្នុងពន្ធនាគារដដែល (ចុចអាន)
៨៖ លោក សម រង្ស៊ី សារភាពថា លោកពិតជាបានចុះកិច្ចព្រមព្រៀងជាមួយ មេដឹកនាំជនជាតិភាគតិចវៀតណាមនៅអាមេរិកឆ្នាំ២០១៣មែន ហើយអះអាងថា ជនជាតិទាំងនោះ ត្រូវបានធ្វើទុក្ខបុកម្នេញរាប់ទសវត្ស (ចុចអាន)
៩៖ ក្រុមអ្នកប្រឆាំង ក្តៅក្រហាយហួសចិត្តនឹងសហគមអឺរុប ក្រោយអញ្ជើញសម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដោយមិនខ្វល់ពីការទាមទាររបស់បក្សប្រឆាំង (ចុចអាន)
១០៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសខ្លាំងៗថា គ្មានការចរចាណាមួយជាមួយអតីតមេបក្សប្រឆាំងនៅអូស្ត្រាលីឡើយ (ចុចអាន)