(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការអាវុធហត្ថខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំដាក់ផែនបានការ ប្រគល់ភារកិច្ច និងប្រគល់ការងារជូនកម្លាំងអាវុធហត្ថ ដើម្បីការសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងខេត្ត។
ផែនការនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំសម្រាប់បូកសរុបការងារនៅខែកុម្ភៈ និងលើកទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០១៨ ដើម្បីបន្តផ្សព្វផ្សាយ និងប្រគល់ភារកិច្ចតាមស្មារតីអង្គប្រជុំរបស់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានប្រគល់កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ។
នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងនាយ នាយរងកងរាជអាវុធហត្ថខេត្តចំនួន១១៧នាក់ផងដែរ៕