(ភ្នំពេញ)៖ នគរបាលព្រហ្មទណ្ឌខណ្ឌចំការមន នៅព្រឹកថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួននិស្សិតឆ្នាំទី២ សាលាស៊ីតិចម្នាក់ ទៅតុលាការរឿង លួចលុយជាង១ពាន់ដុល្លារ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
សមត្ថិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ លឹម គឹមហេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្សនៅសកលវិទ្យាល័យស៊ីតិច ឆ្នាំទី២ និងចោរ ស្នាក់នៅភូមិព្រះពន្លាយ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ដោយឡែកនារីរងគ្រោះឈ្មោះ ស្រី ស្រស់ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរអ្នកលក់ដូរ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យម្នាក់ ប្រើល្បិចចូលទិញឥវ៉ាន់នៅកន្លែងលក់ចាប់ហួយ នៅម្តុំផ្សារដើមថ្កូវ ឃើញកាបូបលុយលួចឡើងជិះម៉ូតូរត់គេចខ្លួនត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យ ដាក់គោលដៅត្រួតពិនិត្យមួកកញ្ចក់តាមផ្លូវ នៅច្រមុះជ្រូកក្បាលថ្នល់ មានការសង្ស័យឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចនគរបាលផ្សារដើមថ្កូវវិញ ស្ថិតនៅភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន រាជធានីភ្នំពេញ៕