(ភ្នំពេញ)៖ ស្រីស្រស់សាច់សខ្ចីសម្រស់បាន ដើមទ្រូងមូលក្បំ មុខមានមន្តស្នេហ៍ ដែលត្រូវបានគេដឹងថា ជាតារាហ្វេសប៊ុកមានឈ្មោះល្បីអ្នកនាង ហាង លីនដា ហៅ ប៊ីយូបូ បន្ទាប់ពីខ្លួនបានជួបនូវរឿងរ៉ាវ គ្រោះថ្នាក់ចរាចរណ៍មួយ តាមដងផ្លូវដោយមានការប៉ះទង្គិច នឹងអ្នកជិះម៉ូតូពីរនាក់រួចមក មានមហាជន ក៏ដូចជាអ្នកតាមដានបណ្តាញសង្គម ហ្វេសប៊ុកជាច្រើន បានការចាប់អារម្មណ៍មកនាង ខណៈបណ្ដាញព័ត៌មានក្នុងស្រុកមួយចំនួន ក៏បានចុះផ្សាយថា នាងបានបើករថយន្តទំនើប បុកម៉ូតូមួយគ្រឿង ហើយបង្ខំឲ្យម្ចាស់ម៉ូតូនោះ ធ្វើការសុំទោសជាសាធារណៈ ដោយសារព័ត៌មានទាំងនេះ ត្រូវបានសាមីខ្លួនផ្ទាល់ នាង ប៊ីយូបូ ប្រកាសថា ជាការបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ របស់នាងតែប៉ុណ្ណោះ ពោលគឺម្ចាស់អ្នកបើកម៉ូតូ ដឹងកំហុសខ្លួនឯង ហើយបានធ្វើការសុំទោសនាងទៅវិញទេ។
ជាមួយគ្នានេះ អំឡុងពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង មានស្ថាប័នព័ត៌មានមួយធ្វើការ Live ខណៈស្រីស្អាតសាច់សខ្ចីនាង ប៊ីយូបូ បានស្នើឲ្យម្ចាស់ផេកនោះ កុំថតមុខរបស់នាង ដោយសារតែនាងមិនបានខុស ប៉ុន្តែម្ចាស់ផេកនៅតែបន្តការ Live ដោយរុលទៅថតយកមុខរបស់នាង មិនមានការសុំសិទ្ធិជាមុន ទើបមានការចម្រូងចម្រាស់ ក្នុងពេលផេក ធ្វើរឿងខ្វះវិជ្ជាជីវៈ។
យ៉ាងណាមិញ ក្រោយពីបានដោះស្រាយគ្នា ជាមួយនឹងម្ចាស់ម៉ូតូ ដែលប៉ះទង្គិចជាមួយឡានរបស់នាងរួចរាល់ហើយនោះ រឿងរ៉ាវនេះក៏បានផ្ទុះឡើងម្តងទៀត ដោយមានសារព័ត៌មានជាច្រើន បានរីករាលដាល និងធ្វើការចែកចាយពេញបណ្តាញ សង្គមហ្វេសប៊ុកថា អ្នកនាង ប៊ីយ៉ាបូ បានបើករថយន្តទំនើប បុកម៉ូតូមួយគ្រឿង ហើយបង្ខំឲ្យម្ចាស់ម៉ូតូនោះ ធ្វើការសុំទោសជាសាធារណៈ ខណៈការចុះផ្សាយដូច្នេះ បានធ្វើឲ្យនាង ប៊ីយូបូ ផ្ទុះប្រតិកម្មយ៉ាងខ្លាំង ដោយនាងបានអះអាងថា ជាការបង្ខូចឈ្មោះរបស់នាងទាំងស្រុង ដោយនាងបានគំរាមថា បើនៅតែមានព័ត៌មានបែបនេះតទៅទៀត នាងនឹងមានវិធានការតាមផ្លូវច្បាប់ ចំពោះស្ថាប័នមួយចំនួន ឬបុគ្គលនាមួយនោះ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់កិត្តិយស របស់នាង។
គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យមានការប៉ះទង្គិចគ្នា រវាងរថយន្តម៉ាកម៉េកសឺដេស CLS 550 របស់នាង ប៊ីយូបូ ជាមួយនឹង ម៉ូតូម៉ាកហុងដា Click ពាក់ស្លាកលេខ 1AP-7251 នេះបានកើតឡើង កាលពីសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដោយអ្នកជិះម៉ូតូពីរនាក់ បានបើកមកបុករថយន្តរបស់ខ្លួន ក្រោយគេចពីម៉ូតូដូចគ្នា នៅលើដងផ្លូវ ប៉ុន្តែដោយសារតែអ្នកនាងមិនចង់វែងឆ្ងាយ ហើយក៏មើលឃើញថា យុវជនទាំងពីរមិនមែនជាអ្នកមានផង ទើបអ្នកនាងគ្រាន់តែសុំឲ្យគេសុំទោស ហើយអ្នកនាងក៏ថតជាវីដេអូឃ្លីប ដើម្បីទុកជាគំរូកុំឲ្យអ្នកបើកម៉ូតូដទៃទៀត បើកលឿន ក្នុងស្ថានភាពជែងគ្នាក្នុងទីតាំងចង្អៀត អាចនាំឲ្យមានគ្រោះថ្នាក់ ដល់ខ្លួន និងអ្នកដទៃ៕