(កំពង់ស្ពឺ)៖ យោងតាមលិខិតកិច្ចសន្យាលក់ផ្តាច់ដីមួយច្បាប់ ដែលចេញដោយមេឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ គឺលោក ឆក់ សារិន ហាក់មិនមានភាពច្បាស់លាស់តាមកំណត់ ច្បាប់ទាល់តែសោះ ដោយសារតែលិខិតនេះ បានចេញកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ដោយមិនមានព្រំប្រទល់ច្បាស់លាស់ និងឈ្មោះអ្នកទាំងមិនបានរស់នៅក្នុងភូមិឃុំខាងលើតែម្តង។
ការចេញលិខិតមិនប្រកតីនេះ ត្រូវបានគេដឹងនៅពេលដែលម្ចាស់ដីស្របច្បាប់ មានប្លងរឹងមួយកន្លែងស្ថិត ក្នុងភូមិ-ឃុំនេះ បានចាក់ដីដើម្បីអភិវឌ្ឍន៍សាងសង់លំនៅដ្ឋាន។
ម្ចាស់ដីខាងក្រោយកំពុងមានទំនាស់គឺលោក យ៉ូយ សារិទ្ធ បានឲ្យដឹងនៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨នេះថា លោកបានសុំអាជ្ញាធរដើម្បី ចាក់ដីបំពេញធ្វើផ្លូវចូល ទៅក្នុងដីរបស់គាត់ ដែលមានទំហំជាង៧០អា និងមានក្បាលដីជាប់ផ្លូវជាតិលេខ៤១ ក៏ស្រាប់តែមនុស្សមួយក្រុម មានគ្នាច្រើននាក់ មករករឿង មិនឲ្យលោកចាក់ដីឡើយ ដោយគេបានអះអាងថា ដីខាងមុខជារបស់ពួកគេ និងបានហាមឃាត់មិនឲ្យចាក់ដីបន្ត និងបានប្តឹងហាមឃាត់។
លោកបានបន្តថា ក្រោយពីហាមឃាត់ការចាក់ពីសំណាក់ដីអាជ្ញាធរ ក៏លេចមានការដាំបង្គោលរបងលើដីចំណីផ្លូវ ពីមុខដីគាត់ដោយសំអាងលិខិតទិញលក់ត្រឹម ភូមិឃុំ និងគ្មានម្ចាស់ច្បាស់លាស់ថែមទៀត ព្រំប្រទល់ក៏មិនមានឈ្មោះប្រជាពលរដ្ឋ រស់នៅទីនោះទៅទៀត។ អ្នករស់នៅម្តុំនោះបាននិយាយថា ក្រុមអ្នករកស៊ីដី ឬអ្នកគួកជេដីទាំងនោះ តែងមានបញ្ហាដីធ្លី ជាពិសេសគឺការ រំលោភយកចំណីផ្លូវ ដើម្បីទុករកលាភសក្ការៈ ពីម្ចាស់ដីខាងក្រោយជាប្រចាំ នេះដោយសារតែរដ្ឋ បានទុកចំណីផ្លូវរហូត២៥ម៉ែត្រ ចឹងទេជាឱកាសសម្រាប់ ការរៀបចំធ្វើលិខិតទិញលក់ដីខាងមុខៗ ទុកសម្រាប់ផលប្រយោជន៍នៅពេលមានឱកាស។
លោកមេឃុំទឹកល្អក់ ឆក់ សារិន បានក្តែងនៅចំពោះមុខម្ចាស់ដីហាក់ គ្មានយល់អំពីផ្លូវច្បាប់ថា ត្រូវតែម្ចាស់ដីខាងមុខដោះស្រាយ សំណងដល់ដីខាងមុខដាច់ខាត។ ការនិយាយរបស់លោកមេឃុំទឹកល្អក់ ប្រហែលជាលោក ភ្លេចពីបញ្ហាសំណងផលប៉ះពាល់របស់អន្តរក្រសួង មុននិងស្ថាបនាផ្លូវជាតិលេខ៤១នេះ ហើយមើលទៅ។ សូមជំរាបថា សំណងផលប៉ះពាល់ត្រូវបានដោះស្រាយ រួចរាល់អស់ហើយ ជាពិសេសអ្នកដែលមានដំណាំ ដី ផ្ទះ ឬសំណង់នានាដែល ប៉ះជាមួយផ្លូវ ក្នុងនោះរាប់ទាំងដីចំណីផ្លូវផងដែរ៕