(ភ្នំពេញ)៖ លោក យោគ វង្សី ឪពុកបង្កើតរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ បានទទួលមរណភាព វេលាម៉ោង ៨៖៤៩នាទីព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨នេះ ដោយជរាពាធ នៅក្នុងជន្មាយុ៨១ឆ្នាំ។ តាមការឱ្យដឹងពីក្រុមគ្រួសារ បានឱ្យដឹងថា ទាំងកម្មវិធីបុណ្យសព និងពិធីបុណ្យសព៧ថ្ងៃ សពលោកតា យោគ វង្សី ប្រារព្វធ្វើឡើង នៅក្នុងបរិវេណវត្តលង្កា រាជធានីភ្នំពេញ៕