(បន្ទាយមានជ័យ)៖ ផាវគ្រាប់បែក២៣០គីឡូក្រាម ត្រូវបានគយច្រកអន្តរជាតិប៉ោយប៉ែត ផ្នែកត្រួតពិនិត្យទីលានរទេះរកឃើញ បន្ទាប់ពីធ្វើការឆែកឆេរ និងបង្រ្កាបបាន ដែលផលិតក្នុងប្រទេសថៃ អាចគ្រោះថ្នាក់ដល់អាយុជីវិត។
ប្រតិបត្តិការបង្ក្រាបនោះ ធ្វើឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ដោយផាវទាំង២៣០គីឡូក្រាបនោះ ត្រូវបានឈ្មួញខិលខូចដឹកបង្កប់តាមរទេះដឹកទំនិញតូចៗ ខណៈដែលកម្មករអូសរទេះ បានស៊ីឈ្នួលដឹកទំនិញ បង្កប់ផាវគ្រាប់បែកនាំប្រទេសថៃ ចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត។
លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យ គយ និងរដ្ឋាករ ច្រកទ្វារប៉ោយប៉ែត បានឲ្យដឹងថា ផាវគ្រាប់បែកទាំងនោះ បម្រុងនាំយកទៅលក់ចែកចាយ នៅក្នុងប្រទេសកម្ពុជា៕