(ពោធិ៍សាត់)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការផ្ទេរភារកិច្ច និងតែងតាំងអភិបាលស្រុកចំនួន៣ ក្នុងខេត្តពោធិ៍សាត់ រួមមានស្រុកបាកាន ស្រុកកណ្តៀង និងស្រុកភ្នំក្រវាញ។
អភិបាលស្រុកដែលត្រូវតែងតាំង និងផ្ទេរភារកិច្ចទាំង៣នោះរួមមាន៖
១៖ លោក ផាយ ឡេង ពីអភិបាលស្រុកកណ្តៀង ទៅកាន់មុខតំណែងជាភិបាលស្រុកបាកាន។
២៖ លោក ឆាយ គឹមម៉ុង ពីនាយកទីចាត់ការរដ្ឋបាល សាលាខេត្តពោធិ៍សាត់ ទៅកាន់មុខតំណែងជាអភិបាលស្រុកកណ្តៀង៕
៣៖ លោក សូ សាហុង បន្តកាន់មុខតំណែងជា អភិបាលស្រុកភ្នំក្រវាញ សម្រាប់អាណត្តិទី២៕