​(ភ្នំពេញ)៖ ​ដើម្បីអបអរសាទរបុណ្យណូអែល និងចូលឆ្នាំ សកលខាងមុខនេះ ក្រុមហ៊ុនទូរស័ព្ទ Nokia នឹងរៀបចំព្រឹត្តិការណ៍​ដ៏អស្ចារ្យមួយ មានរយៈពេល២ថ្ងៃ នៅផ្សារ​ទំនើបអ៊ីអន Lively Plaza (ជាន់ផ្ទាល់ដី) ចាប់ពីថ្ងៃទី ២១ ដល់ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៧ ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៩ យប់។

ក្នុងព្រឹត្តិការណ៍នេះ នឹងមានកម្មវិធីសប្បាយៗជាច្រើន ដូចជាការលេងហ្គេម ការចូលរួមថតរូបជាមួយទូរស័ព្ទ Nokia ស្មាតហ្វូន និងការចាប់ឆ្នោតផ្សងសំណាង ដើម្បីឈ្នះរង្វាន់ភ្លាមៗដូចជា ទូរស័ព្ទស្មាតហ្វូន Nokia 6 ទូរស័ព្ទ Nokia 105 អាវយឺត Nokia គូប៉ុងភេសជ្ជៈ Amazon និងរង្វាន់អនុស្សាវរីយ៍ ស្រស់ស្អាតជាច្រើនទៀត។

លើសពីនេះទៅទៀត កម្មពិធីនេះនឹងមានវត្តមានក្រុមរាំ OMG និង តារាចម្រៀង Original Song លោក Tena មកចូលរូមសម្តែង និងជួបប្រិយមិត្តផ្ទាល់ផងដែរ។
កញ្ញា ដាណែត តំណាងក្រុមរាំ OMG មានពាក្យពេចន៍មួយចំនួន ដើម្បីផ្តាំផ្ញើដល់ប្រិយមិត្តទាំងអស់គ្នា «សួស្តីហ្វេនទាំងអស់គ្នា កុំភ្លេចមករាំលេងជាមួយក្រុមខ្ញុំ និងលោក Tena ក្នុងកម្មវិធីសប្បាយៗ របស់ទូរសព្ទ័ Nokia នៅថ្ងៃទី២១ ដល់ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះណា!»។

សប្បាយៗ បានរង្វាន់ និងបានជួបតារាមានប្រជាប្រិយ ហើយនៅចាំអីទៀត ជួបគ្នាថ្ងៃ ២១-២២ ខែធ្នូ ខាងមុខនេះនៅផ្សារទំនើបអ៊ីអន!បើអត់មាន CRUSH មកជាមួយ មកម្នាក់ឯង ឬជាមួយមិត្តភក្ត័ក៏សប្បាយដែរ!


សូមបញ្ជាក់ថា HMD Global មានទីស្នាក់ការកណ្តាលនៅទីក្រុង Espoo ប្រទេសហ្វាំងឡង់ ហើយ HMD Global Oy គឺជាទឹកដីកំណើតរបស់ទូរស័ព្ទ Nokia។
ក្រុមហ៊ុន HMD មានអាជ្ញាប័ណ្ណផ្តាច់មុខលក់នូវ ទូរស័ព្ទNokia ស្មាតហ្វូន តម្រូវដល់ទីផ្សារច្រើនប្រភេទ ជាមួយនឹងតម្លៃសមរម្យ។ ជាមួយនឹងការប្តេជ្ញាចិត្ត ចំពោះការច្នៃប្រឌិតនិងគុណភាព ក្រុមហ៊ុន HMD មានមោទនភាពទទួលបាននូវអាជ្ញាប័ណ្ណផ្តាច់មុខ ចំពោះការផលិតទូរស័ព្ទ និងថេប្លេតម៉ាក Nokia៕