(ភ្នំពេញ)៖ ពិតមែនហើយ! ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនក្នុងស្រុកដោយមានការ វិនិយោគរួមគ្នារវាង កាណាឌីយ៉ា អិនវេសមិនហូលឌីង និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់ទីមួយ នៅប្រទេសថៃ មឿងថៃ ឡាយហ្វ៍ បាននាំមកជូនប្រជាជនកម្ពុជានូវផលិតផលធានារ៉ាប់រងអាយុជីវិតដែលល្អមិនធ្លាប់មានពីមុន ជាមួយនឹងការបង់តែ១២.៥ដុល្លារ ក្នុងមួយខែទេ។ តើជាផលិតផលអ្វីទៅ?
ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ បានសម្ពោធដាក់ជាផ្លូវការនូវផលិតផល SMILE ដំណោះស្រាយជីវិត នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ដោយមានការចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពី លោក អ៊ិន មាត្រា ប្រធាននាយកដ្ឋានធានារ៉ាប់រង និង សោធន នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ និង មន្ត្រីជាន់ខ្ពស់ជាច្រើនរូបនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ក៏ដូចជា ធនាគារ កាណាឌីយ៉ា និង មន្ទីរពេទ្យខេមា ថែមទាំងអតិថិជនជាច្រើនគ្រួសារ
កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ ។
តើផលិតផលថ្មី SMILE ដំណោះស្រាយជីវិត នេះពិសេសយ៉ាងណាទៅ?
*ធានាលើជំងឺធ្ងន់ធ្ងរ ៥ រួមមាន៖ ជំងឺមហារីក ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺគាំងបេះដូង ជំងឺសួតដំណាក់កាលចុងក្រោយ ជំងឺតម្រងនោមដំណាក់កាលចុងក្រោយ
*ធានាលើគ្រោះថ្នាក់បុគ្គលរួមមាន បាត់បង់អវយវៈ ពិការភាព ឬមរណភាព
*ធានាផ្តល់ជូនអត្ថប្រយោជន៍មន្ទីរពេទ្យប្រចាំថ្ងៃ(ចាប់ពី ៦ម៉ោងឡើងទៅ)
*ធានាលើមរណភាព ឬ ពិការភាពដែលបណ្តាលមកពីជំងឺ ឬគ្រោះថ្នាក់ ហើយអតិថិជននឹងអាចទទួលបានប្រាក់ត្រឡប់មកវិញទៀតចុងបញ្ចប់នៃបណ្ណសន្យារ៉ាប់រង។
ថ្លែងក្នុងកម្មវិធីនេះ លោក Jan Arend Wes អគ្គនាយករបស់ សុវណ្ណាភូមិ ឡាយហ្វ៍ លោកថ្លែងថា៖ លោកមានសុទិដ្ឋិនិយមថា «ការបង់ត្រឹមតែ១២.៥ដុល្លារ ក្នុង១ខែរបស់ផលិតផល SMILE ដំណោះស្រាយជីវិត នេះ នឹងអាចឲ្យប្រជាជនកម្ពុជាទាំងអស់ទទួលបានការការពារហិរញ្ញវត្ថុនៅពេលដែលមានគ្រោះអកុសលណាមួយកើតឡើង»។
លោក អ៊ិន មាត្រា បានបញ្ជាក់ថា៖ ផលិតផល SMILE ដំណោះស្រាយជីវិត នេះត្រូវបានអនុម័តដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ។ ក្រសួង និងក្រុមហ៊ុន បានធ្វើការពិភាក្សាគ្នា ទៅលើលក្ខណៈបច្ចេកទេសជាច្រើន មុននឹងក្រសួងធ្វើការអនុម័តទៅលើផលិតផលនេះ។ លោកយល់ថាផលិតផល SMILE ដំណោះស្រាយជីវិត មានជម្រើសច្រើនសម្រាប់អតិថិជន ហើយនឹងបំពេញបន្ថែម នៅក្នុងទីផ្សាធានារ៉ាប់រង នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ក្នុងស្រុកមួយនេះ ជឿជាក់ថាផលិតផលថ្មីនេះ នឹងជួយប្រជាជនកម្ពុជាទាំងអស់ ទទួលបានការពារហិរញ្ញវត្ថុយ៉ាងពេញលេញនៅពេលសមាជិក ឬ មេចំណូលគ្រួសារជួបគ្រោះអកុសលផ្សេងៗ ដូចជា៖ ជំងឺធ្ងន់ធ្ងរ មរណភាព ឬពិការភាព ទោះបណ្តាកមកពីជំងឺ ឬ គ្រោះថ្នាក់៕