(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានរៀបចំកម្មវិធីប្រគល់រង្វាន់ផ្តាច់ព្រ័ត្រសម្រាប់អ្នកណែនាំរោងការ ដែលបានណែនាំរោងការបានច្រើនជាងគេឲ្យជាវស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍។
កម្មវិធីនេះ បានប្រារព្ធធ្វើកាលពីចុងសប្តាហ៍នេះ ដែលមានការអញ្ជើញចូលរួមពីថ្នាក់គ្រប់គ្រងក្រុមហ៊ុន ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។
លោក ជា ឈិត អ្នកណែនាំរោងការច្រើនជាងគេដែលបានឈ្នះរង្វាន់រថយន្តដឹកទំនិញខ្នាតតូចចំនួន ១ គ្រឿងថ្មីសន្លាងជាមួយស្រាបៀរអាន់ឆ័រដប ចំនួន ១៥០ កេស ហើយបានមានប្រសាសន៍ទាំងក្តីរំភើបថា គាត់ពិតជាមានអារម្មណ៍រំភើបរីករាយដែលត្រូវរង្វាន់ធំពីកម្មវិធីនេះ ហើយក្រុមហ៊ុន CBL ពិតជាបានប្រគល់រង្វាន់ជូនគាត់ពិតប្រាកមែន។
កម្មវិធីប្រគល់រង្វាន់ផ្តាច់ព្រ័ត្រនេះបានរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណ និង បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនចំពោះអ្នកដែលបានណែនាំរោងការឲ្យជាវស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍។
សម្រាប់កម្មវិធីឈ្នះរង្វាន់លើកទឹកចិត្តសម្រាប់អ្នកណែនាំរោងការក្នុងឆ្នាំថ្មី ២០១៨ ក្រុមហ៊ុន CBL នឹងមានផ្តល់ជូនរង្វាន់កាន់តែអស្ចារ្យច្រើនជាងមុន ។
បើលោកអ្នកជាម្ចាស់ហាងលក់ភេសជ្ជៈ អ្នកទទួលរៀបចំម្ហូបអហារសម្រាប់កម្មវិធីរោងការ និងកម្មវិធីផ្សេងៗ ដេប៉ូចែកចាយ និង អ្នកណែនាំរោងការផ្សេងទៀត សូមទំនាក់ទំនងមកកាន់ក្រុមការងារបម្រើសេវាអតិថិជនរបស់ក្រុមហ៊ុនយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 011 222 400 / 011 333 500 ដើម្បីទទួលបានព័ត៌មានថ្មីអំពីកម្មវិធីពិសេសនេះសម្រាប់ឆ្នាំថ្មី ។
សូមពិសាដោយការទទួលខុសត្រូវ!