(ភ្នំពេញ)៖ សាលាអន្តរជាតិហ្គ្រីន អេបផល Green Apple ប្តេជ្ញាចិត្តបំពេញសុខុមាលភាព របស់សិស្សានុសិស្សគ្រប់រូប ដូច្នេះរបៀប ដែលបុត្រធីតារបស់លោកអ្នក លេង និយាយ និងបញ្ចេញកាយវិការ គឺបានបង្ហាញនូវគន្លឹះដ៏ចាំបាច់ នៃការអភិវឌ្ឍរបស់បុត្រធីតាលោកអ្នក។

បរិយាកាសរៀនសូត្រ ប្រកបដោយសុវត្តិភាព ពិតជាសំខាន់សម្រាប់ការអប់រំ សុខភាព និងសុខុមាលភាពរបស់កុមារ។ ការសិក្សាបានបង្ហាញថា ការគ្មានអំពើហិង្សាក្នុងសាលា អាចជួយឲ្យកុមារ កសាងសមត្ថភាពសង្គម មានការយល់ដឹងផ្នែកស្មារតីរឹងមាំ ជំរុញផ្នែកប្រាជ្ញា និងភាសាខ្ពស់ជាងមុន និងអាចរៀនសូត្របានកាន់តែពូកែ។ ការបញ្ឈប់អំពើហឹង្សានៅក្នុងសាលារៀន ជាគន្លឹះមិនត្រឹមតែសម្រាប់ សុខុមាលភាពកុមារប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់់ការអភិវឌ្ឍសង្គម ក្នុងរយៈពេលវែងផងដែល។

ការប្តេជ្ញាចិត្ត ចំពោះសិស្សានុសិស្សគ្រប់រូប នៃសាលាអន្តរជាតិ ហ្គ្រីនអេបផល គឺពួកគេនឹងទទួលបានជីវិតពេញបរិបូរណ៍។ សិស្សានុសិស្សគ្រប់រូប នៃសាលាអន្តរជាតិ ហ្គ្រីនអេបផល ត្រូវតែទទួលបានបទពិសោធន៍ នៃក្តីស្រលាញ់ ពីមនុស្សពេញវ័យ និងអ្នកដែលនៅជុំវិញខ្លួន របស់ពួកគេ (Every child is experienced with love) ។

សិស្សានុសិស្សគ្រប់រូប នៃសាលាអន្តរជាតិ ហ្គ្រីនអេបផល ត្រូវបានទទួលការអប់រំសម្រាប់ជីវិត និងអនាគតដ៏ភ្លឺស្វាងរបស់ពួកគេ (Every child is educated for life) ។ សិស្សានុសិស្សគ្រប់រូប នៃសាលាអន្តរជាតិ ហ្គ្រីនអេបផល ត្រូវបានធានាថា ទទួលបានកិច្ចការពារ ពីអំពើហិង្សាគ្រប់រូបភាព ការយកចិត្តទុកដាក់ខ្ពស់ ការចូលរួមក្នុងសកម្មភាពនានា ពិសេសសកម្មភាពណា ដែលមានប្រយោជន៍ និងគុណតម្លៃ ដល់បំនិនជីវិត និងដល់សង្គមជាតិ (Every child is cared, protected and participated) និងចុងក្រោយសិស្សានុសិស្សគ្រប់រូប នៃសាលាអន្តរជាតិ ហ្គ្រីនអេបផល ត្រូវតែទទួលបានការពិនិត្យសុខភាព ជាទៀងទាត់ និងកិច្ចសហការណ៍ចាំបាច់ណាមួយ ជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស ដើម្បីស្វែងរកការព្យាបាល ពីសំណាក់វេជ្ជបណ្ឌិត ៕