(ភ្នំពេញ)៖ ក្រុមហ៊ុនដែលឈានមុខគេខាងផែ្នកបច្ចេកវិទ្យាព័ត៌មាន IBM ដែលជាដៃគូរបស់ក្រុមហ៊ុន Campura បានសហការគ្នាបង្កើតសិក្ខាសាលាមួយដែលស្តីពី ផលិតផល IBM SERVER AND STORAGE SYSTEM TECHNOLOGY UP TO DATE នៅថ្ងៃទី 0៨ ខែ ធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារ ណាហ្គាវើល (NagaWorld Hotel) ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អតិថិជន ដែលមកពីគ្រប់ស្ថាប័ន និង ពីសំណាក់វិនិយោគិន នៅកម្ពុជា។

លោកស្រី ស៊ឹម ស្រីទូច ដែលជាប្រធានផ្នែកលក់របស់ក្រុមហ៊ុន Campura បានថ្លែងថា «ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែល Campura បានក្លាយជាដៃគូតែមួយគត់ ដែលទទួលសិទ្ធជា IBM Gold Partner ក្នុងការលក់ផលិតផល IBM នៅ ប្រទេសកម្ពុជា»

លោកស្រីបន្តថា សិក្ខាសាលានេះ គឺផ្តោតលើដំណោះស្រាយផ្នែក Server And Storage System Technology Up To Date ដែលជាផ្នែកមួយដ៏សំខាន់ និងគួរយកចិត្តទុកដាក់ពីសំណាក់ វិនិយោគិនទាំងឡាយ។

លោកស្រីក៏បាន បន្ថែមថា IBM ជាផលិតផលលេខមួយ ក្នុងពិភពលោកដែលត្រូវបានទទួលស្គាល់ថា ជាផលិតផល ដែលអាចគ្រប់គ្រងទិន្នន័យបានល្អជាងគេ។ ក្នុងនោះដែរ ភាពជាដៃគូររវាង Campura និង IBM បានជួយសំរួលដល់អតិថិជននូវតម្រូវការជាច្រើន ហើយលើសពីនេះទៀត Campura ក៏មានអ្នកបច្ចេកទេសដែលមានជំនាញពិតប្រាកដ ដែលមានការទទួលស្គាល់ពី IBM ដើម្បីផ្តល់អោយអតិថិជននូវសេវាកម្មល្អ មានគុណភាព និងភាពជាដែគូរយូរអង្វែងជាមួយអតិថិជនផ្ទាល់ផងដែរ។

លោក Nguyen Si Duy ដែលជា Partner Technical Advocate តំណាងអោយក្រុមហ៊ុន IBM បានលើកឡើងអំពីអត្ថប្រយោជន៍របស់ IBM Server And Storage System Technology ដែលជាផលិតផលប្រើបច្ចេកវិទ្យាខ្ពស់ក្នុងការគ្រប់គ្រង និងផ្ទុកទិន្នន័យបានល្អជាងគេ។

លោកបន្ថែមទៀតថា វិនិយោគិនទាំងអស់នឹងមានប្រៀបលើដៃគូររបស់ខ្លួន ព្រមទាំងឈានមុខគេក្នុងការទទួលបាននូវឱកាសនៃការធ្វើវិនិយោគ ដោយសារតែការផ្តល់នូវសេវាកម្មយ៉ាងឆាប់រហ័ស ព្រមទាំងគុណភាពខ្ពស់របស់ IBM។

លោកបានបន្តទៀតថា ក្រុមហ៊ុន IBM គឺជាក្រុមហ៊ុនដែលនាំមុខគេផ្នែក Servers និង Storage ប្រសិទ្ធភាពរបស់ IBM បានធ្វើឲ្យក្រុមហ៊ុនមានការរីកដុះដាលកាន់តែប្រសើរឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំ ហើយបច្ចុប្បន្ននេះក្រុមហ៊ុន កំពុងតែបន្តបង្កើតផលិត ដែលពោរពេញទៅដោយគុណភាព និងភាពជឿជាក់សម្រាប់តម្រូវការរបស់អតិថិជន។

លោកបានបញ្ជាក់ថា ផលិតផល IBM បានជួយសំរួលការងារដល់អ្នកគ្រប់គ្រងព័ត៌មានវិទ្យា ក៏ដូចជានាយកគ្រប់គ្រងអាចផ្ដោតលើការពង្រឹង ផ្នែកពាណិជ្ជកម្ម និងភាពរីកចំរើនរបស់អង្គភាព ហើយនេះជាការរួមចំណែកក្នុងការអភិវឌ្ឍន៍ វិស័យបច្ចេកវិទ្យានេះឲ្យកាន់តែរីកចំរើនថែមមួយកម្រិតទៀតផងដែរ៕