(ភ្នំពេញ)៖ ព្រឹត្ដិការណ៍ ប្រកួតថតរូប កាលពីដើមខែធ្នូនេះ មានបេក្ខជនជាង១,៤០០នាក់ បានចូលរួមការប្រលងថតរូប ដ៏ធំបំផុត នៅប្រទេសកម្ពុជា នេះជាលើកទី៧ហើយ ដែលក្រុមហ៊ុន I-Qlick Marketing co,ltd និងCanon ចាប់ដៃគូជាមួយនិង Smart បានរៀបចំកម្មវិធីនេះ ហើយការប្រកួតថតរូបនេះ គឺប្រពឹត្តឡើងដើម្បីអ្នកស្រលាញ់ការថតរូប គ្រប់ប្រភេទ មកប្រជុំគ្នា១ថ្ងៃ សម្រាប់ការប្រកួតយករង្វាន់ ចំពោះអ្នកដែលមានរូបល្អជាងគេ។
ធ្វើតាមលក្ខន្ដិក Canon PhotoMarathon ទាំងអស់នៅតាមអាស៊ី បេក្ខជនត្រូវប្រលង ៣វិញ្ញាសាដែលពួកគេត្រូវបង្ហាញអំពីការឆ្នៃប្រឌិត និងបច្ចេកទេសថតរូប ដើម្បីផលិតរូប ដែលមានគុណភាពល្អ ហើយផ្តល់អត្ថន័យដល់វិញ្ញាសាផងដែរ។ ក្នុង១វិញ្ញាសា ពេល៣ម៉ោង ត្រូវបានផ្តល់ ដើម្បីបញ្ចប់វិញ្ញាសានីមួយៗ។ វិញ្ញាសាទាំង៣ឆ្នាំនេះមាន៖ «រីករាយចុងសប្តាហ៍» «ការផ្លាស់ប្តូរ» និង «ជីវិតស្រស់បំព្រង ជាមួយនិងបទភ្លេង»។
ចាប់ផ្តើមពីCanon សីង្ហបុរី Canon PhotoMarathon ជាកម្មវិធីប្រកួតដែលប្រព្រឹត្តឡើង១ឆ្នាំម្តង ដែលជាកម្មវិធីប្រមូល យកអ្នកចូលចិត្តថតរូបទាំងអស់ សម្រាប់ការប្រលង១ថ្ងៃពេញ។ កម្មវិធីនេះ បានធ្វើបាន១៤ឆ្នាំ ហើយតាំង២០០២ Canon PhotoMarathon អាស៊ី មកដល់ពេល នេះបានប្រារព្ធឡើងនៅ១០ប្រទេស ហើយដេលមានសង្ហបុរី ម៉ាឡេស៊ី ថៃ ឥណ្ឌា វៀតណាម ឥណ្ឌូនេស៊ី ព្រុយនេ កម្ពុជា ហុងកុង និង តៃវ៉ាន់។
ម្ចាស់ឧបត្ថម្ភកម្មវិធី នៃ Canon PhotoMarathon Cambodia 2017 Canon PhotoMarathon Cambodia 2017 គឺត្រូវបានរៀបរៀងដោយ I-Qlick និង Canon សហការ ជាមួយ Smart Axiata ចូលរួមឩបត្តម្ភដោយ 7up, Carlsberg, Gloria Jean Coffee, Frio, Samba Brazilian Steakhouse, Bose, Sunny Coco, Cambodia Angkor Air, Koh Sontepheap, Sabay, Pocari Sweat, 999 Pate, Konfulon, Ice Watch, Revlon Rootz Burger Phnom Climb និង Angkor Photo Festival ។
រង្វាន់សម្រាប់ Canon PhotoMarathon 2017 ដែលឈ្នះ១៨នាក់(៩នាក់សំរាប់ វិញ្ញាសា ទូទៅ និង៩នាក់ វិញ្ញាសាសិស្ស) ហើយអ្នកឈ្នះវិញ្ញាសាទាំងអស់ និងត្រូវបានប្រកាសនៅថ្ងៃតែមួយ នៅម៉ោង៧៖០០ រួមជាមួយការផ្តល់រង្វាន់ផងដែរ។ សម្រាប់ឆ្នាំនេះ អ្នកឈ្នះទាំង១៨នាក់ នឹងទទួលបានកាមេរ៉ាកំរិតDLSR និងឱកាសបានចូលរួមPhoto Clinic នៅAngkor Photo Festival នៅ សៀមរៀប។
រង្វាន់ធំ Canon Photo Clinic នៅជប៉ុន ដោយក្នុងចំណោមអ្នកទាំង១៨ មាន១នាក់ ត្រូវបានជ្រើសរើស ដើម្បីចូលរួមជាមួយអ្នកឈ្នះផ្សេងៗទៀត មកពីអាស៊ីដែលមានតម្លៃ ៥,០០០ដុល្លារ
អ្នកឈ្នះរង្វាន់ធំ នឹងត្រូវសម្រេចដោយCanon សិង្ហបុរី ដោយផ្អែកទៅលើរូបថត ដែលបានផលិតនៅថ្ងៃ Angkor Photo Clinic នៅសៀមរៀប៕