(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជសារមួយ ជូនជនរួមជាតិ ដើម្បីចូលរួមអបអរសាទរដល់ទិវាជនពិការកម្ពុជា លើកទី១៩ និងទិវាជនពិការអន្តរជាតិលើកទី៣៥ ដែលនឹងប្រារព្ធឡើងនៅកម្ពុជា នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ។
ទិវាជនពិការកម្ពុជា លើកទី១៩ និងទិវាជនពិការអន្តរជាតិលើកទី៣៥ ឆ្នាំនេះ ត្រូវបានធ្វើឡើង ក្រោមប្រធានបទ៖ «ធ្វើឱ្យមានភាពរឹងមាំ ស្របនឹងសង្គមមួយ មានសន្តិភាពសម្រាប់ទាំងអស់គ្នា» ដែលរៀបចំឡើងដោយ ក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយក្រសួងពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាលនានា លើវិស័យពិការភាព។
ព្រះមហាក្សត្រ បានកត់សម្គាល់យ៉ាងដូច្នេះថា «ជារៀងរាល់ឆ្នាំ ខ្ញុំព្រះករុណា ខ្ញុំតែងសង្កេតឃើញថា ការរៀបចំទិវាជនពិការនេះ គឺជាព្រឹត្តិការណ៍ ដ៏មានសារប្រយោជន៍ ដែលបានលើកទឹកចិត្តដល់ជនពិការកម្ពុជាគ្រប់ៗរូប ដោយពុំមានការរើសអើង ប្រកាន់ពណ៌សម្បុរ វណ្ណ ឬនិន្នាការនយោបាយ ក្រោមការដឹកនាំដ៏ឆ្នើមរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងកាលៈទេសៈ ប្រទេសជាតិកំពុងតែមានសុខសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចកើនឡើងជារៀងរាល់ឆ្នាំ ធ្វើឱ្យការជួបជុំរបស់បងប្អូនជនពិការមានលក្ខណៈសប្បាយរីករាយ ដែលជាការបង្ហាញឱ្យឃើញអំពីភាពស្មើសិទ្ធិ រវាងជនមានពិការភាព និងពុំមានពិការភាព»៕
ខាងក្រោមនេះជាព្រះរាជសារព្រះមហាក្សត្រ៖