(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ លោក អាន គុន្ធធារ៉ា, លោក ជួរ លីមហួត, កញ្ញា សំ ស្រីនីត, លោក វង់ វុធ, និងកញ្ញា យ៉ង់ សក្គុណា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ នៅពេលនេះ Facebook Page «Fresh News» ត្រូវបានយកគ្រប់គ្រងដោយជោគជ័យវិញហើយ, ក្រុម Hacker មានប្រភពចេញពីអាមេរិក និងកាណាដា
២៖ Fresh News ចេញសេចក្តីប្រកាសព័ត៌មានជុំវិញក្រុមជនទុច្ចរិត Hack ចូល Facebook Page បង្ហោះព័ត៌មានមានចេតនាបំផ្លាញសន្តិសុខជាតិរបស់កម្ពុជា
៣៖ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា៖ សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន ជនទុច្ចរិតដែល Hack ចូល Facebook របស់ Fresh News ហើយបង្ហោះព័ត៌មានបំពុលសន្តិសុខជាតិ
៤៖ ស.ស.ស.ក ចេញសេចក្តីថ្លែងការណ៍ ជំរុញនិងគាំទ្រវិធានការសមត្ថកិច្ចក្នុងការស្រាវជ្រាវ និងនាំខ្លួនជនទុច្ចរិទ្ធ ដែលចូលវាយប្រហារ Facebook របស់ Fresh News
៥៖ រដ្ឋសភា ចេញសេចក្តីប្រកាសផ្លូវការ ទទួលស្គាល់សុពលភាពតំណាងរាស្រ្តថ្មី ចំនួន៤៤រូប ដែលមកពីគណបក្សចំនួន៣
៦៖ ក្រុមតំណាងរាស្រ្តកម្ពុជា ប្រកាសប្រាប់អាមេរិកថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មានភាពប្រសើរជាប្រទេសជាច្រើននៅក្នុងតំបន់
៧៖ ក្រុមសហជីព ចេញសេចក្តីថ្លែងការណ៍ ស្នើឱ្យសហគមន៍អន្តរជាតិ អឺរ៉ុប អាមេរិច និងអ្នកបញ្ជាទិញ កុំឱ្យយករឿងនយោបាយ មកពាក់ព័ន្ធនឹងរឿងសេដ្ឋកិច្ច
៨៖ លោក សុខ ចិន្តាសោភា៖ គោលនយោបាយ បើកចំហរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វាគមន៍ការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសជប៉ុន, ឆ្នាំមុនជប៉ុនវិនិយោគផ្ទាល់នៅកម្ពុជា មានទឹកប្រាក់៨២២លានដុល្លារ
* ព័ត៌មានអន្តរជាតិ (World News)
១៖ កូរ៉េខាងជើងព្រលយមួយឃ្លា៖ «អាវុធនុយក្លេអ៊ែរយើង ទុកបំផ្លាញតែអាមេរិកមួយប៉ុណ្ណោះ ហើយប្រទេសដទៃសូមកុំបារម្ភ»
២៖ ព័ត៌មានក្តៅ! «ប្រទេសអារ៉ាប៊ីសាអូឌីត សន្យាកម្ទេចភេរវករ ឲ្យអស់ពីភពផែនដី»
៣៖ មិនដឹងមូលហេតុអ្វី «លោក ដូណាល់ ត្រាំ បង្ហោះសារព្រលះ CNN សាជាថ្មី» ខណៈទូរទស្សន៍ល្បីមួយនេះ តបវិញភ្លាមៗ
៤៖ អាចដូច MH370 ឬ? រយៈពេល១១ថ្ងៃហើយ នាវាមុជទឹកអាហ្សង់ទីន និងក្រុមនាវិក៤៤នាក់ នៅតែបន្តបាត់ដំណឹងសូន្យឈឹង៕