(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្ព័ន្ធសង្គមស៊ីវិលកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈសហប្រតិបត្តិការ ជាមួយអគ្គសហព័ន្ធសហជីពចិន ដែលអនុស្សរណៈសហប្រតិបត្តិការនេះ ផ្តោតទៅលើការកសាង និងពង្រឹងសមត្ថភាពសហជីពកម្ពុជា ការផ្តាស់ប្តូរ​ទស្សនកិច្ចសិក្សា និងការផ្តល់រថយន្តក្រុង២គ្រឿង សម្រាប់សម្រួលដល់ការដឹកជញ្ជូនកម្មករ-កម្មការិនីកម្ពុជា។

ការចុះហត្ថលេខាលើអនុស្សរណៈសហប្រតិបត្តិការនេះ ធ្វើឡើងដោយលោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកា សម្ព័ន្ធសង្គមស៊ីវិលកម្ពុជា ជាមួយលោក Jiang Guang Ping អនុប្រប្រធាននៃសហព័ន្ធសហជីពចិន។

សូមសេចក្តីប្រកាសព័ត៌មាននៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលកម្ពុជា ដូចខាងក្រោម៖