Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម ដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំពិធី ជួបសំណេះសំណាល អាចារ្យ អាចារិនីខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែវិច្ឆិកា ខាងមុខនេះ

15-11-2017 16:44

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានដឹកនាំ កិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមរៀបចំពិធី ជួបសំណេះសំណាល អាចារ្យ អាចារិនីខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែវិច្ឆិកា ខាងមុខនេះ។

កិច្ចប្រជុំអន្តរក្រសួង​ខាងលើនេះ ដោយមានការចូលរួមពីក្រសួង ស្ថាបន័ ពាក់ព័ន្ធ និងមន្ទីរ ធម្មការ និងសាសនា រាជធានី-ខេត្តទាំង២៥ សរុបប្រមាណ ជិត១០០នាក់​​ ដែលរៀបចំធ្វើឡើងនាសាលប្រជុំ ក្រសួងធម្មការ និងសាសនា។

កិច្ចប្រជុំនេះ រៀបចំធ្វើឡើង ក្នុងគោលបំណងដើម្បីរៀបចំពិធីជួបសំណេះសំណាល អាចារ្យ អាចារិនីខ្មែរ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។

លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បានឲ្យដឹងថា កម្មវិធីនេះ ដើម្បី ពង្រឹង និងពង្រីក ការផ្សព្វផ្សាយ វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទំលាបខ្មែរ ឲ្យបានស្ថិតស្ថេរគង់វង្សតរៀងទៅ៕