(ភ្នំពេញ)៖ កាបូបសុវត្ថិភាព កំពុងទទួលបានចំណាប់អារម្មណ៍ខ្ពស់ ក្រោយពេលបង្ហាញខ្លួន នៅលើទីផ្សារប្រទេសកម្ពុជា។ ក្រុមហ៊ុនលក់ផលិតផល ការបូបនេះ មានក្តីរំពឹងថា តម្រូវការទីផ្សារនៃកាបូបសុវត្ថិភាប កំពុងមានការកើនឡើងកាន់តែខ្ពស់ នៅក្នុងប្រទេសកម្ពុជា។
តំណាងក្រុមហ៊ុន បាននិយាយថា បច្ចុប្បន្ននេះ ករណីចោរកម្ម បានកើតមានឡើងស្ទើរៀងរាល់ថ្ងៃ ជាពិសេសចោរឆក់ ដែលជាគ្រោះថ្នាក់មួយយ៉ាងខ្លាំង អាចបណ្ដាលឲ្យពលរដ្ឋមានគ្រោះថ្នាក់ផ្សេងៗ និងបាត់បង់ទ្រព្យសម្បិត្តិ។ កត្តាទាំងនេះបណ្ដាលមកពីការធ្វេសប្រហែស និងការប្រើប្រាស់កាបូប ដែលមិនមានសុវត្ថិភាព។ ខណៈករណីចោរកម្មនេះ កើតមានឡើងច្រើនបែបនេះ ទើបធ្វើឲ្យកាបូបកាពារសុវត្ថិភាពបានលេចវត្តមានឡើងនៅក្នុងប្រទេសកម្ពុជា ដើម្បីជួយដល់ពលរដ្ឋ និងអ្នកដំណើរផ្សេងៗទៀតពេលដែលប្រើប្រាស់ ព្រោះកាបូបនេះមានសមត្ថភាពខ្ពស់ដោយមិនអាចឆក់ដាច់ ឬវះយកទ្រព្យសម្បត្តិបានឡើយ។
កាបូបការពារសុវត្ថិភាពនេះមានឈ្មោះថា Pacsafe ដែលមានប្រភពមកពីប្រទេសហុងកុង និងបង្កើតឡើងដោយជនជាតិអូស្រ្ដាលីពីរនាក់ តាំងពីឆ្នាំ១៩៩៨។ កាបូបនេះមានគុណសម្បត្តិខ្ពស់ គ្រប់កាបូបនីមួយៗបានបំពាកនូវខ្សែសុវត្ថិភាព Exomesh ខាងក្នុងដោយជួយមិនឲ្យកាត់ ឬវះ និងឆក់ដាច់បានឡើយ។ មួយវិញទៀតទំពក់ខ្សែស្ពាយកាបូបនេះ ត្រូវបានកែច្នៃ និងរចនាយ៉ាងរឹងមាំ ពីអ្នកជំនាញ និងបានបំពាក់នូវសោសុវត្ថិភាព អមជាមួយការរចនាយ៉ាងស្រស់ស្អាតនេះជាការបង្កើននៅភាពជឿជាក់ទ្វេឡើង មួយកម្រិតទៀត។
បន្ទាប់ពីកាបូបសុវត្ថិភាពនេះ លេចឡើងនៅលើទីផ្សារកម្ពុជា និងគេសង្ឃឹមថា អាចជួយការពារពលរដ្ឋទាំងអស់ឲ្យជៀសផុតពីការលួចវះ និងឆក់ពីសំណាក់ចោរ បានគ្រប់ពេលធ្វើដំណើរ។ កាបូបសុវត្ថិភាពនេះមានលក់នៅក្នុងហាងCentral Mall ដែលមានអាស័យដ្ឋាននៅផ្ទះលេខ ១០ ផ្លូវ លេខ៦៧ កែង ផ្លូវ លេខ១២៦ សង្កាត់ ផ្សារថ្មី២ ភ្នំពេញ៕