(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០១៧នេះ បន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៤,៦១៤នាក់មកពីរោងចក្រចំនួន១០ នៅតំបន់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។

សម្តេចតេជោ ហ៊ុន សែន បានសម្រេចចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយតំណាងកម្មករ កម្មការិនី ព្រមទាំងចុះជួបដោយផ្ទាល់ជាមួយកម្មករ កម្មការិនីនៅតាមបណ្តារោងចក្រនានាផងដែរ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី និងដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនរបស់កម្មករ កម្មការិនីផងដែរ។ ជាពិសេសដំណើរចុះជួបកម្មករ កម្មការិនីនេះ ដើម្បីជំរុញនូវគោលនយោបាអភិវឌ្ឍន៍វិស័យឧស្សាហកម្មឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ចាប់តាំងពីខែកញ្ញាមក សម្តេចតេជោ ហ៊ុន សែន បានចុះជួបសំណេះសំណាលជាមួយតំណាង និងកម្មករ កម្មការិនីចំនួន ១៤លើករួចហើយ។ ក្នុងនោះសម្តេចបានជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ជំនួយការនៃបណ្តារោងចក្រនានាក្នុងរាជធានីភ្នំពេញចំនួន ៦លើក មកពីរោងចក្រជាង ៤០០រោងចក្រ មានអ្នកចូលរួមជិត ៣ម៉ឺននាក់ និងបានជួបកម្មករ កម្មការិនីចំនួន ៨លើកមកពីរោងចក្រ ១៦៤ មានកម្មករ កម្មការិនីចូលរួម ១១៥,៦១១នាក់៕