(ភ្នំពេញ)៖ ក្រុមហ៊ុនជួយផ្សព្វផ្សាយម៉ាកយីហោដ៏ល្បីមួយ របស់សិង្ហបុរី «Brands Alliance»បានបង្ហាញវត្តមានជាផ្លូវការហើយ នៅក្នុងប្រទេសកម្ពុជា ដោយបានបើកសម្ពោធ នាល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នេះ នៅសណ្ឋាគារ Raffles Le Royal ដោយមានភ្ញៀវកិត្តិយស ភាគច្រើនជាអ្នកជំនួញ អញ្ជើញចូលរួមជាង១៦០រូប ។ Brands Alliance បានបង្ហាញឲ្យឃើញនូវសក្តានុពលរបស់ខ្លួន ក្នុងការបំពេញតួនាទីដ៏សំខាន់ក្នុងវិស័យ សេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា។
អ្នកគ្រប់គ្រងជាន់ខ្ពស់លោក Hasel Hu បានថ្លែងថា «នៅក្នុងអាជីវកម្មទាំងអស់ ក្រៅពីគុណភាពផលិតផល និងសេវាកម្មនៅមានគន្លឹះដ៏សំខាន់មួយទៀតនោះ គឺកិត្តិនាមនៃនិមិត្តសញ្ញា ព្រោះវាជាកត្តាកំណត់ទីតាំងឈជើង នៃអាជីវកម្មរបស់អ្នកក្នុងទីផ្សារ ដែលពោពេញដោយការប្រកួតប្រជែងជានិច្ច។ ប្រសិនបើអ្នកកំណត់ទីតាំងរបស់ខ្លួន បានត្រឹមត្រូវ អ្នកនឹងអាចក្លាយជាអ្នកដឹកនាំ ឬឈានមុខគេនៅក្នុងទីផ្សារទាំងនោះ។ មូលហេតុនេះហើយទើប Brands Alliance មានវត្តមាននៅទីនេះ គឺដើម្បីជំរុញឲ្យសហគ្រាស ទាំងអស់រីកចម្រើនជាមួយគ្នា»។
លោកបន្តថា តាមរយ:ទំនុកចិត្ត ពីអង្គភាពជាច្រើន Brands Alliance នឹងនាំមកនូវភាពជោគជ័យ ក៏ដូចជាការទទួលស្គាល់ជាផ្លូវការ ដើម្បីនាំអាជីវកម្មរបស់អ្នកឆ្ពោះ ទៅកាន់ការសម្រេចគោលដៅ ប្រកបដោយប្រសិទ្ធភាព ជាពិសេសនៅក្នុងចំណោមមហាជនតែម្តង។ ជាមួយគ្នានេះដែរ យើងក៏នឹងលើកទឹកចិត្ត រួមទាំងជំរុញដល់សហគ្រិនជំនាន់ថ្មីជាច្រើនទៀត ដែលកំពុងតែប្រឡូក ក្នុងវិស័យឧស្សាហកម្មឆ្ពោះទៅកាន់យុគសម័យថ្មីមួយ ដែលហៅថាជា យុគសម័យមាស នៃសហគ្រិនភាព នៅកម្ពុជា។
លោក Hansel Hu បានបន្ថែមទៀតថា «ជាមួយនឹងការសម្ពោធជាផ្លូវការនេះ សាធារណជនទូទៅ នឹងអាចមើលឃើញយ៉ាងច្បាស់ នូវសក្តានុពល ក៏ដូចជាការទទួលស្គាល់ជាផ្លូវការ តាមរយ: Cambodia Successful Brands Awards in 2018/2019»។
សូមបញ្ជាក់ថា ភ្ញៀវកិត្តិយសដែលមានវត្តមាន ចូលរួមសុទ្ធតែជា ឥស្សរជនមកពីប្រទេសកម្ពុជា, សិង្ហបុរី, ម៉ាឡេស៊ី, តៃវ៉ាន់, ជប៉ុន, ថៃ និង ចិន។ គ្រប់បណ្តាអាជីវកម្ម ដែលកំពុងឈានមុខគេនៅតំបន់ទាំងនេះ ក៏នឹងក្លាយជាដៃគូចូលរួមគាំទ្រ ដល់សកម្មភាពអាជីវកម្មរបស់ Brans Alliance នៅក្នុងប្រទេសកម្ពុជាផងដែរ។ តាមរយ:ការរួមបញ្ចូលគ្នា រវាងបណ្តាញដ៏សកម្ម និងការគាំទ្រពីសហគ្រាសឈានមុខក្នុងតំបន់ និងឆាកអន្តរជាតិ នឹងអាចផ្តល់ដល់នូវតម្រូវការគ្រប់យ៉ាង ដែលអាជីវកម្មក្នុងស្រុកកំពុងត្រូវការ ព្រមទាំងដើម្បីរួមចំណែក លើកតម្កើងទីផ្សារ និងនាំមកនូវបទពិសោធន៍ថ្មីៗ ដល់អតិថិជននៅក្នុងប្រទេសកម្ពុជា។
សូមជម្រាបថា Brands Alliance នឹងផ្តល់ជូនអតិថិជននូវការទទួលស្គាល់ផ្សេងទៀត ដែលរួមមានទាំងលើវិស័យម្ហូបអាហារ និងបដិសណ្ឋាកិច្ចផងដែរ ពោលវាដូចជាអ្វីដែល លោក Hu បានលើកឡើងរួចមកហើយនោះ គឺមហាជននឹងបានជួបនូវភាពរំភើប នៃការអភិវឌ្ឍន៍ថ្មីៗនាអនាគតដ៏ខ្លីខាងមុខ។
សហគ្រាស ដែលទើបតែសម្ពោធជាផ្លូវការនេះ មានគោលបំណងក្លាយខ្លួន ជាផ្នែកមួយនៃវឌ្ឍនភាពសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា ដោយនាំមកនូវបណ្តាញអាជីវកម្ម ដ៏ជោគជ័យប្រកបដោយប្រសិទ្ធភាព ក៏ដូចជាបញ្ចូលអាជីវកម្ម និងសហគ្រិននានា ឲ្យក្លាយជាចង្កោមតែមួយក្នុងគោលដៅ កសាងគុណតម្លៃ ការទទួលស្គាល់ ព្រមទាំងការច្នៃប្រឌិត ស្របទៅតាមបរិបទ នៃកាលានុវត្តភាពអាជីវកម្ម។
ការចែករំលែកព័ត៌មានតាមរយ: Brands Alliance ត្រូវបានធ្វើឡើងក្នុងបណ្តុំ នៃអាជីវកម្មជាច្រើនដែលទទួលបានជោគជ័យដ៏អស្ចារ្យ ក្នុងបំណងនាំមកនូវបុគ្គលិកល្អៗ ដើម្បីចូលរួមក្នុងដំណើរឆ្ពោះទៅមុខឥតឈប់ឈរ ប្រកបដោយវិជ្ជមាននៃសេដ្ឋកិច្ចកម្ពុជា។
Brands Alliance ត្រូវបានបង្កើតឡើង ដើម្បីជំរុញការទទួលស្គាល់អាជីវកម្ម និងសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់អាស៊ីទាំង
មូល។ Brands Alliance នឹងនាំមកនូវទស្សនាទាន នៃការបង្កើតថ្មី និងទំនើបកម្ម រួមទាំងកិត្តិនាមនិមិត្តសញា និងយុទ្ធសាស្ត្រទីផ្សារផងដែរ៕