(ភ្នំុពេញ)៖ ហាងការ៉េម ដេរីឃ្វីន មានកិត្តិយសក្នុងការផ្តល់ជូននូវកម្មវិធីពិសេស ក្នុងការចែកជូនការ៉េមខូន ដោយឥតគិតថ្លៃ ចំនួន ៧០០ ដើម នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៧ ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៤ល្ងាច នៅ ដេរីឃ្វីន សាខាបឹងកេង ក្នុងឱកាសខួប១ឆ្នាំដ៏ពិសេស។ លោកអ្នកក៏អាចរីករាយជាមួយនឹងការផ្តល់ជូន ការ៉េមវ៉ាហ្វលខូន ក្នុងតម្លៃពិសេសតែ $0.99 ប៉ុណ្ណោះ ក្នុងឱកាសដ៏ពិសេសនេះ។
គួរបញ្ជាក់ដែរថា នៅប្រទេសកម្ពុជា ហាងការ៉េម ដេរីឃ្វីន មាន ៧សាខា ក្នុងរាជធានីភ្នំពេញ និងខេត្ត សៀមរាប។ បច្ចុប្បន្នហាងការ៉េមដេរីឃ្វីន មានជាង ៦៩០០ហាង នឹង ៣២ប្រទេស ទូទំាងពិភពលោក ក៏ដូចជាមានការផ្តល់ជូននូវផលិតផលជាច្រើនជម្រើសពីការ៉េមខូន វ៉ាហ្វល ប្ល៊ីហ្សាដ ការ៉េមសាន់ដេ ម៉ូឡាតេ ការ៉េមក្រឡុកស្ម៊ូតធី អាយស្គ្រីមខេក ដែលមានជម្រើសរសជាតិផ្សេងៗបូករួមនឹងការតុបតែងដ៍អស្ចារ្យ និងរសជាតិហតដកបែបអាមេរិក ដ៏ល្បីល្បាញ ៧ រសជាតិផ្សេងៗទៀត។
ដេរីឃ្វីន ជាហាងការ៉េមដែលមានឈ្មោះល្បីល្បាយទូទាំងពិភពលោក ពីសហរដ្ឋអាមេរិក ដែលត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia) EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ដឹ ភីហ្សា ខមផេនី ( The Pizza Company ) ខួស្តា កាហ្វេ (Costa Coffee) ប៊ីប៊ីឃ្យូ កម្ពុជា (BBQ Cambodia) ស្វិនសិន កម្ពុជា (Swensen’s Cambodia) ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Krispy Kreme) និងហាងសាច់អាំង បាប៊ីឃ្យូ ផ្លាហ្សា ( Bar B.Q Plaza ) ៕