(កំពត)៖ គណៈគ្រប់គ្រងសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) នៅរសៀល ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ បានដឹកនាំតំណាង និស្សិតជ័យលាភីប្រមាណ៣០០នាក់ និងអតីតនិស្សិតទើបជាប់សញ្ញាបត្រមធ្យមសិក្សាទុយភូមិចំនួន២០០នាក់ នៅខេត្តកំពត និងខេត្តកែប ដាំដើមឈើជានិម្មិតរូប និងពិសាអាហារសាមគ្គី នៅទីលានកីឡាដ្ឋានសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជាសាខាខេត្តកំពត។

លោកបណ្ឌិត ស្តើង សុខុម ស្ថាបនិក និងជាសាកលវិទ្យាធិការ បានថ្លែងថា សាកលវិទ្យាល័យ CUS បានរៀបចំកម្មវិធីដាំកូនឈើនេះ ក្នុងគោលបំណង សំខាន់ៗបីគឺ ទី១៖ ពន្យល់ទុកអនុស្សាវរីយ៍ដ៏ មានតម្លៃ រវាងនិស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងសាកលវិទ្យាល័យ ព្រមទាំងបណ្តុះគំនិតស្រឡាញ់ធម្មជាតិដល់ក្មួយៗ ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផងដែរ, ទី២៖ បង្កលក្ខណៈជូនដល់ គណៈគ្រប់គ្រងបុគ្គលិក សាស្រ្តាចារ្យ និស្សិតជ័យលាភីទើបបញ្ចប់ការសិក្សា និងក្មួយៗ ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានជួបជុំគ្នាក្នុងការរំាលេង កម្សាន្តផង ពិភាក្សាផ្លាស់ប្តូរបទពិសោធន៍គ្នា និងប្រាស្រ័យទាក់ទងគ្នាផង និងទី៣៖ ពិសារអាហារសាមគ្គីរវាង គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និស្សិត និងក្មួយៗ។

ក្នុងកម្មវិធីនេះដែរ អតីតសិស្សទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្មីៗនេះជាច្រើននាក់ បានសម្តែងការចាប់អារម្មណ៍ថា ពួកគេ ក៏ដូចជានិស្សិតដ៏ទៃទៀត ពិតជាមានការសប្បាយរីករាយ ណាស់ជាមួយ និងកម្មវិធីនេះដែលធ្វើឱ្យពួកគេ បានស្វែងយល់ពីបងៗ នូវជីវិតជាអ្នកសិក្សា ស្រាវជ្រាវនៅឧត្តមសិក្សាព្រមទាំងការបង្ហាញ ពីវិធីសាស្រ្តសិក្សារៀនសូត្រដែលទទួលបានជោគជ័យដែលបងៗ បានផ្តល់ជាបទពិសោធន៍។

គួរបញ្ជាក់ផងដែរថា ក្នុងចំណោមសាកលវិទ្យាល័យធំៗ នៅកម្ពុជា CUS ជាសាកលវិទ្យាល័យដែលមានគុណភាពកាន់ខ្ពស់ ថ្លៃសិក្សាសមរម្យ បណ្តុះបណ្តាលធនធានមនុស្សផ្អែកលើមូលដ្ឋាន៣ជាចម្បង៖ ទី១៖ គុណភាពមានន័យថាការបង្រៀនការរៀនការអនុវត្ត ការស្រាវជ្រាវ និងសេវាកម្មគ្រប់ប្រភេទប្រកបដោយគុណភាពខ្ពស់, ២៖ សមត្ថភាពវិជ្ជាជីវៈ គឺបណ្តុះបណ្តាលឲ្យមានចំណេះដឹង និងចំណេះធ្វើពិតប្រាកដ, ៣៖ បុគ្គលិកលក្ខណសម្បត្តិល្អ គឺបណ្តុះបណ្តាលឲ្យមានចរិយាសម្បត្តិរូបសម្បត្តិភាពសកម្មក្នុងការងារ និងសិល្បៈនៃការរស់នៅល្អ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ សាកលវិទ្យាល័យ CUS មានការរីកចម្រើនយ៉ាងខ្លាំងដោយមានសាខានិងទីតាំងទាំងអស់ចំនួន៨ និងមានកំណើននិស្សិតជិត២ម៉ឺននាក់ កំពុងសិក្សាក្នុងឆ្នាំសិក្សា២០១៧ ដល់ឆ្នាំ២០១៨នេះ។

សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការ និងចុះអនុស្សរណៈយោគយល់ (MOU) ជាមួយស្ថាប័ន ក្រុមហ៊ុន អង្គការ ជាង៥០០ ដើម្បីបង្ករលក្ខណៈឲ្យនិស្សិតចុះកម្មសិក្សាហាត់ការរកការងារធ្វើ ការបង្កើតមុខរបររបស់និស្សិតក្រោយបញ្ចប់កាសិក្សារបស់ខ្លួន៕