(ពោធិ៍សាត់)៖ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧នេះ បានចុះត្រួតពិនិត្យទំនិញនៅតាមដេប៉ូលក់ទំនិញធំៗ នៅក្នុងក្រុងពោធិ៍សាត់ចំនួន៥កន្លែង ដើម្បីស្វែងរកថា តើមានទំនិញណាមួយហួសកាលបរិច្ឆេទប្រើប្រាស់ដែរឬយ៉ាងណា?។
មន្រ្តីកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្រោយពីបានត្រួតពិនិត្យរួចក្រុមការងារបានរកឃើញ ដេប៉ូស្រាបៀរខ្លះ មានស្រាបៀរហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន១៦៥កេស។
បើតាមមន្រ្តីកាំកុងត្រូល សម្រាប់ដេប៉ូ អាំង សុខហេង បានដកហូតភេសជ្ជៈ Samurai ចំនួន២កេសផងដែរ។ ប៉ុន្តែក្រុមហ៊ុនស្រាបៀរខាងលើ បានសំណូមពរសុំបញ្ជូនស្រាបៀរទាំងនេះ មកភ្នំពេញ ដើម្បីកិនកំទេចចោលដោយខ្លួនឯង ហើយយើងក៏បានធ្វើកិច្ចសន្យាជាមួយម្ចាដេប៉ូដែរ៕