(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតជយលាភី នៃសកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) សរុប ៥,៨០៨នាក់ ក្នុងនោះនារី ២,១៣៤នាក់មកពីគ្រប់សាខានៅទូទាំងប្រទេស។

និស្សិតជយលាភី ដែលនឹងត្រូវទទួលសញ្ញាបត្រពីសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃច័ន្ទនេះរួមមាន៖ និស្សិតថ្នាក់បរិញ្ញាបត្ររងចំនួន ៧៧៥នាក់ (នារី២៤២នាក់), និស្សិតថ្នាក់បរិញ្ញាបត្រចំនួន ៤,១០៩ នាក់ (នារី ១ ៧៤២នាក់), និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៩២០ នាក់ (នារី ១៤៩នាក់) និង និស្សិតថ្នាក់បណ្ឌិត ចំនួន ០៤ នាក់ (នារី០១នាក់)។