(ភ្នំពេញ)៖ យុវជនថៃ និងបណ្តាប្រទេសអាស៊ី ក៏ដូចជាយុវវ័យខ្មែរភាគច្រើន ចូលចិត្តពិសារភេសជ្ជៈស្ប៉ាយ (SPY) នៅក្នុងពិធីជួបជុំមិត្តភក្តិ គ្រួសារ ឡើងផ្ទះ ពិធីជប់លៀង និងពិធីផ្សេងៗទៀត។ នេះបើតាមការឱ្យដឹងរបស់លោក ណាតាឆៃ ពូស៊ុតធីកាម៉ាវ៉ុង នាយកផ្នែកប្រតិបត្តិការ នៃក្រុមហ៊ុនដាហ៊ូហេង អ៊ីនធើប្រាយ។
នៅក្នុងពិធីសម្ពោធជាផ្លូវការ SPY រូបរាងថ្មី លោក ណាតាឆៃ បានឱ្យដឹងទៀតថា តាមរយៈការកើនឡើងនូវការចូលចិត្តរបស់យុវវ័យនេះ ភេសជ្ជៈស្ប៉ាយ បានទទួលជោគជ័យខ្លាំងនៅកម្ពុជា ហើយការនាំចូលនៅឆ្នាំ២០១៧នេះ បានកើនឡើងប្រមាណ២០ភាគរយ។ តែបើប្រៀបធៀបជាមួយថៃ ឬ វៀតណាម កម្ពុជានៅមានកម្រិតទាបនៅឡើយ។
សូមជម្រាបថាក្រុមហ៊ុន Da Houg Heng Enterprise Co., Ltd. និងក្រុមហ៊ុន Siam Winery ដែលជាដៃគូសហការ បានប្រកាសជាផ្លូវការនូវការដាក់ សម្ភោធជាផ្លូវការ SPY Wine Cooler រូបរាងថ្មីទាំង ៣គឺ SPY GOLD Special Edition ដែលរចនាទាក់ទាញ ទាន់សម័យផ្ទុកទៅដោយទំពាំងបាយជូរពណ៌លឿងមាសទុំ ជាពូជទំពាំងបាយជូរស របស់ប្រទេសអ៊ីតាលី ពពុះដ៏ស្រទន់លាយឡំជាមួយក្លិនក្រអូប នៃទំពាំងបាយជូរទុំ តម្រូវគ្រប់បរិយាកាសជួបជុំនៃមនុស្សសម័យថ្មី៕