យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី១៥ ខែកញ្ញានេះ លទ្ធផល៖ បង្ក្រាប១៧ករណី ឃាត់ខ្លួន៣៧នាក់
15-09-2017 22:00
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖
* លទ្ធផលបង្ក្រាបរួមមាន៖ ១៧ករណី ឃាត់ខ្លួន៣៧នាក់ (ស្រី៤នាក់)
១៖ ករណីជួញដូរ គ្រឿងញៀន១១ករណី ឃាត់ខ្លួន ១៨នាក់ (ស្រី៤នាក់)។
២៖ ករណីប្រើប្រាស់គ្រឿងញៀន៦ករណី ឃាត់ខ្លួន១៩ នាក់ ៕