(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖៥០នាទីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញ​ទៅចូលរួមពិធីតាំងពិព័រណ៍ ចិន-អាស៊ាន នៅខេត្តក្វាងស៊ី ប្រទេសចិន រយៈពេល៣ថ្ងៃក្នុងសប្តាហ៍ក្រោយនេះ ដែលចាប់ផ្តើមពីថ្ងៃទី១១ ដល់១៣ ខែកញ្ញា ឆ្នាំ២០១៧។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសបានឲ្យដឹងថា គណៈប្រតិភូអមដំណើររួមមាន៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងឥស្សរៈជនជាន់ខ្ពស់ ដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា។