(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្តាខេត្តផ្សេងៗ ក្រៅពីរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលប្រកាសលទ្ធផលរួចរាល់ កាលពីម្សិលមិញ។
បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២១ សីហា ២០១៧ មានចំនួន ៦៣,៦៦៨នាក់ ត្រូវជា៦៣.៨៤% នៃបេក្ខជនវត្តមានសរុបចំនួន ៩៩,៧២៨នាក់។ ថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជនប្រឡងជាប់ចំនួន ៣៤,២៣៤នាក់ ត្រូវជា៥៣.៤០% និងថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជនប្រឡងជាប់ចំនួន ២៩,៤៣៤នាក់ ត្រូវជា៨២.៦២%។
ក្នុងនោះ បេក្ខជនទទួលនិទ្ទេស៖
- និទ្ទេស A៖ ចំនួន ៤២៤នាក់
- និទ្ទេស B៖ ចំនួន ២ ៤៦៤នាក់
- និទ្ទេស C៖ ចំនួន ៥ ០០០នាក់
- និទ្ទេស D៖ ចំនួន ៩ ១២៣នាក់
- និទ្ទេស E៖ ចំនួន ៤៦ ៦៥៧នាក់។
រាជធានី ខេត្តដែលមានបេក្ខជនប្រឡងជាប់ទទួលបាននិទ្ទេស A រួមមាន៖
- រាជធានីភ្នំពេញ ចំនួន១៩៤នាក់
- សៀមរាប ចំនួន៤៧នាក់
- កណ្ដាល ចំនួន២៦នាក់
- បាត់ដំបង ចំនួន២៣នាក់
- កំពត ចំនួន២១នាក់
- កំពង់ចាម ចំនួន២០នាក់
- ព្រៃវែង ចំនួន១២នាក់
- បន្ទាយមានជ័យ ចំនួន១២នាក់
- កំពង់ឆ្នាំង ចំនួន១២នាក់
- ព្រះសីហនុ ចំនួន៩នាក់
- កំពង់ធំ ចំនួន៩នាក់
- តាកែវ ចំនួន៨នាក់
- ត្បូងឃ្មុំ ចំនួន៧នាក់
- ពោធិ៍សាត់ ចំនួន៦នាក់
- ក្រចេះ ចំនួន៦នាក់
- ស្វាយរៀង ចំនួន៥នាក់
- ព្រះវិហារ ចំនួន២នាក់
- កែប ចំនួន២នាក់
- កំពង់ស្ពឺ ចំនួន១នាក់
- ប៉ៃលិន ចំនួន១នាក់
- កោះកុង ចំនួន១នាក់៕