(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញ​ទៅចូលរួមពិធីតាំងពិព័រណ៍ ចិន-អាស៊ាន នៅខេត្តក្វាងស៊ី ប្រទេសចិន រយៈពេល៣ថ្ងៃក្នុងសប្តាហ៍ក្រោយនេះ ដែលចាប់ផ្តើមពីថ្ងៃទី១១ ដល់១៣ ខែកញ្ញា ឆ្នាំ២០១៧។ នេះបើតាមសេចក្តីប្រកាស របស់ក្រសួងការបរទេសកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News។

គណៈប្រតិភូអមដំណើររួមមាន៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំំងឥស្សរៈជនជាន់ខ្ពស់ ដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកការតាំងព័រណ៍ចិន-អាស៊ានលើកទី១៤ ដោយផ្តោតទៅលើការជម្រុញ​ពាណិជ្ជឲ្យខ្លាំងថែមទៀត រវាងអាស៊ាន និងចិន ព្រមទាំងការទាក់ទាញវិនិយោគិន និងទេសចរចិនមកកាន់តំបន់អាស៊ាន៕