(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលសរុប ៣,៩៨៦នាក់។

និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះរួមមាន៖ វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិតទូទៅ ទន្តបណ្ឌិត ឱសថការី បរិញ្ញាបត្រ បរិញ្ញាបត្ររង គិលានុបដ្ឋាក ឆ្មប មន្ទីរពិសោធន៍ វិទ្យុសាស្រ្ត និងព្យាបាលដោយចលនា។ និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះត្រូវបានគេរំពឹងថា នឹងក្លាយជាធនធានដ៏សំខាន់មួយទៀត សម្រាប់ជាតិកម្ពុជា ក្នុងការរួមចំណែក លើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា និងលើកកម្ពស់ការគាំពារសុខភាពរបស់ប្រជាពលរដ្ឋខ្មែរ៕