(ហូជីមិញ)៖ គណៈប្រតិភូក្រសួងទេសចរណ៍ ដឹកនាំដោយលោករដ្ឋមន្ត្រី ថោង ខុន អមដំណើរដោយថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញ រួមនិងក្រុមហ៊ុនឯកជន និងសិល្បករ-សិល្បការនី នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជា នៅក្នុងព្រឹត្តិការណ៍តំាងពិព័រណ៍ទេសចរណ៍អន្តរជាតិលើកទី១៣ នៅទីក្រុងហូជីមីញ សាធារណរដ្ឋសង្គមនិយមវៀតណាមដែលមាន រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី០៥-១០ ខែកញ្ញា ឆ្នំា២០១៧។
នៅព្រឺកថ្ងៃទី ៧ កញ្ញា លោក សូវិសុទ្ធី អនុរដ្ឋលេខាធិការ ដំណាងឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្នុងក្របខណ្CLMV និងACMEC ដែលកិច្ចប្រជុំទាំងពីរនេះបាន ផ្តោតសំខាន់ទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្នុងតំបន់ឲ្យកាន់តែខ្លាំង ដើម្បីសម្រេចបានផលប្រយោជន៍ធំៗថែមទៀត សម្រាប់ប្រទេសទាំងអស់ តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ ។
នៅក្នុងឱកាសនោះ កម្ពុជាក៏បានរៀបចំកម្មវិធីរាត្រីផ្សព្វផ្សាយទេសចរណ៍កម្ពុជា Cambodia Night ដើម្បីបង្កើនការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ព្រមទំាងបង្ហាញនូវសក្តានុពលទាក់ទាញទេសចរណ៍សំខាន់ៗ ទាំងវប្បធម៌ ទាំងធម្មជាតិ ដល់ភ្ញៀវទេសចរអន្តរជាតិនានា ដែលបានអញ្ជើញមកពីទូទាំងពិភពលោកប្រមាណ ៥០ប្រទេសចូលរួមផងដែរ។
ក្នុងពិធីនោះ លោករដ្ឋមន្រ្តី ថោង ខុន បានថ្លែងគូសបញ្ជាក់ពីការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរារដ្ឋាភិបាលកម្ពុជ ដែលក្នុងនោះវិស័យទេសចរណ៍កម្ពុជា បានរួមចំណែកប្រមាណ១២% នៃGDP ។លោករដ្ឋមន្ត្រីក៏បានសំដែងនូវក្តីសង្ឃឹមយ៉ាងរឹងមាំថា ះ តាមរយះព្រឹត្តិការណ៍នេះ កម្ពុជានឹងទទួលបានវិនិយោគិន និងទេសចរពីគ្រប់ទិសទី កាន់តែច្រើនថែមទៀត ក្នុងពេលដ៏ខ្លីខាងមុខ ។លោករដ្ឋមន្ត្រីក៏បានអំពាវនាវអោយប្រតិបត្តិករណ៍ទេសចរណ៍ និង ភាគីពាក់ពាន់ទាំងអស់អញ្ជើញចូលរួមក្នុងព្រិត្តិការណ៍ពិពណ៍ទេសចរណ៍អន្តរជាតិនៅកម្ពុជា (CAmbodia Travel Mart -CTM)
ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាបចាប់ពីថ្ងៃទាី១៧ដល់ទី១៩វិច្ឆិការ ២០១៧ខាងមុខនេះ។
បន្ទាប់មកលោករដ្ឋមន្ត្រី ថោង ខុន ក៏បានអញ្ជើញទស្សនាស្តង់ ពិពណ៌និងជួបសំណេះសំណាលជាមួយក្រុមហ៊ុនឯកជននានា ភ្ញៀវអន្តរជាតិសំខាន់ៗជាច្រើននៅក្នុងស្តង់កម្ពុជាផងដែរ ។
សូមបញ្ជាក់ថា ពិព័រណ៍ទេសចរណ៍អន្តរជាតិនេះ មានស្តង់ចំនួន៥០០ អ្នកទិញអន្តរជាតិចំនួន៣០០ និងភ្នាក់ងារសារព័ត៌មានអន្តរជាតិចំនួន៤៥ មកពី៥០ប្រទេសក្នុងពិភពលោក។