(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ បានចុះសួរសុខទុក និងសំណេះសំណាលលើកទឹកចិត្តចែកអាវមួករួម និងថវិកាក្នុងម្នាក់២ម៉ឺនរៀល ដលកងកម្លាំងស្ម័គ្រចិត្ត ប្រជាការពារសង្កាត់ស្នោចំនួន៥៦នាក់។
លោក ហែម ដារិទ្ធិ បានកោតសរសើដល់ទឹកចិត្តរបស់បងប្អូនប្រជាការពារក្នុងសង្កាត់ដែលស្ម័គ្រចិត្តចូលរួមរក្សារការពារសន្តិសុខសុវត្ថិភាពជូន ប្រជាពលរដ្ឋនៅក្នុងចូលដ្ឋានដោយមិនខ្លាចនឿយហត់ និងកាត់បន្ថយបទល្មើសផ្សេងៗ ដូចជា លួច ឆក់ប្លន់ ហិង្សារក្រុមក្មេងទំនើងជាដើម៕