(ភ្នំពេញ)៖ សហព័ន្ធសហជីពសម្លេងយុវជនខ្មែរ (V.K.U.F) តំណាងកម្មករ កម្មការិនីជាង១ម៉ឺននាក់ បានចេញសេចក្តីថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់កាដូជូនកម្មការិនី ដែលសម្រាលកូនចាប់ពី៤០ម៉ឺនរៀល ដល់១,២លានរៀល ដែលថ្លែងនៅចំពោះមុខកម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា។
លោក ឡុង សុផាត ប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ បានបញ្ជាក់នៅក្នុងលិខិតរបស់ខ្លួននៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ថា «សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសផ្តល់ជូនកម្មការិនីមានផ្ទៃពោះ ពេលឈប់សម្រាកសម្រាលកូន (លំហែមាតុភាព) ទោះក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធនូវថវិកា ដូចខាងក្រោម ទី១៖ចំពោះស្ត្រីសម្រាលបានកូនមួយ ទទួលបានថវិកាចំនួន៤០ម៉ឺនរៀល, ទី២៖ចំពោះស្ត្រីសម្រាលកូនភ្លោះ ទទួលបានថវិកាចំនួន៨០ម៉ឺនរៀល, និងទី៣៖ចំពោះស្ត្រីសម្រាលកូនភ្លោះ៣ ទទួលបានថវិកាចំនួន១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភបន្ថែមពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិតមួយចំនួនទៀត»។
ជាមួយនឹងការសម្រេចដ៏វិសេសវិសាលនេះ «សហព័ន្ធសហជីពសម្លេងយុវជនខ្មែរ សូមថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានគិតគូរពីសុខទុក្ខ សម្រាប់ការរស់នៅ និងធ្វើការរបស់បងប្អូន កម្មករ កម្មការិនី ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់»។
សូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីថ្លែងអំណរគុណ របស់សហព័ន្ធសហជីពសម្លេង យុវជនខ្មែរ ដូចខាងក្រោម៖