មិនត្រូវបើកបរស្ថិតក្រោមស្ថានភាពងងុយដេកជាដាច់ខាត! ស្លាប់ម្នាក់ និងរបួស២៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ
06-09-2017 07:20
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថានៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ របួសស្រាល១៦នាក់ និងរបួសធ្ងន់១២នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៧គ្រឿង រថយន្តតូច២គ្រឿង, គោយន្ដ១គ្រឿង, អ្នកថ្មើរជើងម្នាក់ និងរយន្ដធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, បត់គ្រោះថ្នាក់, ប្រជែង, កត្តាយានយន្ដ និងស្រវឹង។
សូមបញ្ជាក់ថា រយៈពេល៥ថ្ងៃ ខែកញ្ញា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣៩ លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន២០នាក់ របួសធ្ងន់ចំនួន៣៣នាក់ និងរបួសស្រាលចំនួន៣១នាក់៕