(ភ្នំពេញ)៖ បន្ទាប់ពីស្នាដៃបកប្រែសៀវភៅដ៏ល្បីពេញពិភពលោក ដែលមានចំណងជើងថា «The Fourth Industrial Revolution» បកជាភាសាខ្មែរ «បដិវត្តន៍ឧស្សាហកម្មលើកទី៤» រួចមក សាកលវិទ្យាល័យកម្ពុជា (UC) ទទួលបានការស្ញើចសរសើរពីលោកសាស្រ្តាចារ្យ Klaub Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក បញ្ជាក់ថា ការបកប្រែសៀវភៅនេះ ជាការងារជោគជ័យមួយ។

បើតាមសេចក្ដីប្រកាសរបស់សាកលវិទ្យាល័យកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ការស្ញើចសរសើរនេះ ត្រូវបានស្ដែងឡើងក្នុងលិខិតថ្លែងអំណរគុណមួយច្បាប់របស់លោកសាស្រ្តាចារ្យ Klaub Schwab ដោយលោកបានសង្កត់ធ្ងន់ថា ការបកប្រែនេះបានដាក់ឲ្យប្រើប្រាស់ប្រកបដោយជោគជ័យ ព្រមទាំងបាននិងកំពុងបង្កើតនូវការទាក់ទាញដ៏វិជ្ជមានមួយ។

សាកលវិទ្យាល័យកម្ពុជា បានបន្តថា លោកសាស្រ្តាចារ្យ Schwab បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផងដែរ សម្រាប់ការសរសេរនូវអារម្ភកថាដែលគូសបញ្ជាក់អំពីតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការទាក់ទាញយកអត្ថប្រយោជន៍ នៃការផ្លាស់ប្ដូរផ្នែកបច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ ដើម្បីបម្រើប្រជាជាតិឲ្យកាន់តែរុងរឿង និងអភិវឌ្ឍឆ្ពោះទៅមុខ។

សូមជម្រាបថា សៀវភៅបដិវត្តន៍ឧស្សហាកម្មលើកទី៤ វិភាគអំពីគំនិតដែលថា ពិភពលោកគឺស្ថិតនៅក្នុងការចាប់ផ្ដើមនៃបដិវត្តន៍មួយ ពោលគឺការផ្លាស់ប្ដូរជាមូលដ្ឋាន របៀបនៃការរស់នៅការងារ និងអន្តរទំនាក់ទំនងពីមួយទៅមួយ។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់សាកលវិទ្យាល័យកម្ពុជា៖