Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហេតុអ្វីលោក កឹម សុខា ត្រូវបានចាប់ខ្លួន ? សូមស្តាប់ការសារភាពរបស់លោកពាក់ព័ន្ធអំពើក្បត់ជាតិ ! (Video inside)

03-09-2017 07:32

(ភ្នំពេញ)៖ នៅវេលាម៉ោង០០៖៣៥នាទីយប់ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ លោក កឹម សុខា ប្រធានគណបក្ស សង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ ពាក់ព័ន្ធនឹងទង្វើក្បត់ជាតិ ដោយធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយគំរូនឹងប្រទេសយូហ្គោស្លាវី និងសើប៊ី។ លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោក ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ ការចាប់ខ្លួននេះមានអង្គរក្សរបស់លោក កឹម សុខា ប្រមាណ៨នាក់ផងដែរ។

ការចាប់ខ្លួនលោក កឹម សុខា ធ្វើឡើងបន្ទាប់ពីវីដេអូមួយ ដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បាននិយាយសារភាពកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ នៅប្រទេសអូស្រ្តាលីថា ខ្លួនបានធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូទៅនឹងប្រទេសយូហ្គោស្លាវី និងសើប៊ីដែរ។

បន្ទាប់ពីចាប់ខ្លួនលោក កឹម សុខា រាជរដ្ឋាភិបាលចេញចេញសេចក្តីថ្លែងការណ៍ ជុំវិញការចាប់ខ្លួននេះ៕