(ភ្នំពេញ)៖ បន្ទាប់ពីមានជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ។ សម្តេចថ្លែងបានអំពីបញ្ហាព្រំដែន រវាងប្រទេសកម្ពុជា និងឡាវ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច និងនាយករដ្ឋមន្រ្តីឡាវ ថ្លែងក្នុងសន្និសីទកាសែត៖
* ការអញ្ជើញមកកម្ពុជា របស់នាយករដ្ឋមន្រ្តីឡាវ ជាដំណាក់កាលសំខាន់ ដែលប្រទេសកម្ពុជា និងឡាវ ឈានទៅដល់ការបញ្ចប់បញ្ហាព្រំដែន
* សម្តេចតេជោ ហ៊ុន សែន៖ បើគ្មានទំនាក់ទំនងរវាងនាយករដ្ឋមន្រ្តីទាំងពីរ ប្រហែលជាបញ្ហាព្រំដែនរវាងប្រទេសទាំងពីរពិបាកដោះស្រាយ។ សម្តេចថ្លែងថា សម្តេច និង លោក ថោងលន់ បានស្គាល់គ្នាជាង៣០ឆ្នាំហើយ
* ប្រមុខដឹកនាំកម្ពុជា និងឡាវ ព្រមព្រៀងគ្នា៤ចំណុច ក្នុងទស្សនកិច្ចនាយករដ្ឋមន្រ្តីឡាវមកកម្ពុជាំ
* ចំណុចទី១៖ រដ្ឋមន្រ្តីការបរទេស នៃប្រទេសទាំងពីរ នឹងមកប្រជុំនៅកម្ពុជា ដើម្បីចុះហត្ថលេខាស្នើសុំផែនទីពីបារាំង
* ចំណុចទី២៖ ភាគីមិត្តឡាវក៏បានយល់ព្រម តាមសំណើរបស់កម្ពុជា ក្នុងការដោះស្រាយ៤ចំណុច ដែលនៅសេសសល់ តាមរយៈលិខិតខ្ញុំដែលបានផ្ញើជូន ឯកឧត្តម ថោងលន់
* ចំណុចទី៣៖ ភាគីទាំងពីរឯកភាពគ្នា ឱ្យគណៈកម្មាធិការព្រំដែន ចុះទៅដោះស្រាយដោយផ្ទាល់នៅនឹងកន្លែង នៅតំបន់អូរតាង៉ាវ
* ចំណុចទី៤៖ នាយករដ្ឋមន្រ្តីទាំងពីរ នឹងសរសេរលិខិត ទៅប្រធានាធិបតីបារាំង ដើម្បីជួយផ្ទេរផែនទីពីខ្នាត១លើ១០០ពាន់ ទៅជាខ្នាត១លើ៥០ពាន់ ដើម្បីកម្ពុជា-ឡាវ វាស់វែងព្រំដែន
* សម្តេចតេជោ ហ៊ុន សែន៖ ការវាស់វែងព្រំដែនរវាងកម្ពុជា-ឡាវ មិនត្រូវប្រើប្រាស់ផែនទី១លើ១០០ពាន់ទេ គឺត្រូវប្រើខ្នាត១លើ៥០ពាន់ ដូច្នេះបារាំង ត្រូវផ្តល់អ្នកជំនាញដើម្បីផ្ទេរផែនទី
* សម្តេចតេជោ ហ៊ុន សែន៖ ការដោះស្រាយនៅថ្ងៃនេះ ជាការដោះស្រាយជាកញ្ចប់បញ្ហាតែម្តង មិនមែនដោះស្រាយតែមួយៗនោះទេ
* នាយករដ្ឋមន្រ្តីឡាវ យល់ព្រមនូវចំណុចទាំង៤ ដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើង។
* នាយករដ្ឋមន្រ្តីឡាវ បានថ្លែង ទំនាក់ទំនងផ្ទាល់ខ្លួនរវាងសម្តេចនឹងខ្ញុំ ក៏ដូចជាគ្រួសារទាំងពីរ បានបង្កលក្ខណៈងាយស្រួលក្នុងការដោះស្រាយបញ្ហា។
* សន្និសិទកាសែតបានបញ្ចប់១១៖៤៥នាទីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧៦៕