(កំពង់ធំ)៖ ក្រោយពីបានស្ដាប់សង្ឃដិីការបស់ព្រះចរិយានុរក្ស លឹម វុទ្ធី ព្រះអនុគុណស្រុកបារាយណ៍ និងជានាយក ពុទ្ធិកវិទ្យាល៏័យវត្តទ្រៀល ឃុំទ្រៀល ស្រុកបារាយណ៍ ដែលទើបបានតែងតាំងថ្មីរួចមក រដ្ឋមន្រី្តក្រសួងទេសចរណ៍ លោក ថោង ខុន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបារាយណ៍ បានថ្លែងអះអាងថា សន្តិភាព គឺជាមូលដ្ឋានគ្រិះនៃលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា។
លោកបានថ្លែងបន្តថា សន្តិភាពនាំមកនូវជីវភាពសម្បូររុងរឿងដល់ប្រជាពលរដ្ឋយើង។
ការថ្លែងដូច្នេះរបស់លោក ថោង ខុន ក្នុងពិធីសំណេះសំណាល និងប្រកាសព្រះគ្រូ លឹម វុទ្ធី ជានាយកពុទ្ធិកវិទ្យាល័យឧត្តមមុនីរតនា អេង ហួយ នៅក្នុងវត្តមុនីរតនារ៉ាមហៅវត្តទ្រៀល ស្ថិតនៅឃុំទៀល ស្រុកបារាយណ៍រួមទាំងព្រះសង្ឃមកពីបណ្ដាវត្តមួយចំនួនទៀត និងពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧។
លោករដ្ឋមន្ត្រីបានលើកឡើងថា ព្រះពុទ្ធសាសនានៅកម្ពុជាមិនគ្រាន់តែយានសំរាប់កសាងមនុស្សឲ្យក្លាយជាពុទ្ធសាសនិកជនប៉ុណ្ណោះទេ តែនូវបានអប់រំប្រៀនប្រដៅមនុស្សគ្រប់រូបឲ្យកសាងតែអំពើល្អដូចគណបកប្រជាជនកម្ពុជា ដែលតែងតែអប់រំមន្ត្រីបក្សរបស់ខ្លួនឲ្យកសាងតែអំពើល្អប៉ុណ្ណោះ។
លោករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ព្រះសង្ឃសមណសិស្សគ្រប់អង្គ គោរពឲ្យបាននូវធម្មវិន័យ ខិតខំសិក្សារៀនសូត្រដើម្បីបានក្លាយជាជួរព្រះសង្ឃដែលមានគុណវឌ្ឍិខ្ពស់ ជាទីសង្ឃឺមជឿជាក់ និងជាទីគោរពរបស់ពុទ្ធបរិសទ្ធគ្រប់រូប។ ក្នុងនាមជាសង្ឃ ដាច់ខាតត្រូវប្រកាន់ឲ្យបាននូវធម៌សច្ចៈ មិនបំផ្លើស មិនលំអៀង និងត្រូវផ្តល់យុត្តិធម៌ដល់សង្គម ដើម្បីរួមចំណែកដល់ការការពារខឿនសន្តិភាពនៅកម្ពុជា។
ក្នុងឱកាសនេះ លោក ថោង ខុន បានប្រគេនកុំព្យួទ័រចំនួន៣គ្រឿង ម៉ាស៊ីនព្រីនពណ៌ធម្មជាតិចំនួន ១គ្រឿង ថវិកាចំនួន ៥លានរៀល ដល់ពុទ្ធិកវិទ្យាល័យ និងបានឧបត្ថម្ភថវិកាដល់សមណសិស្សចំនួន ៥៤អង្គ ក្នុងមួយអង្គទទួលបានថវិកាចំនួន ១០,០០០រៀល និងបុគ្គលិក លោកគ្រូ អ្នកគ្រូចំនួន ១១នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ៤០,០០០រៀលផង ដែរ។