(កូឡាឡាំពួរ)៖ ជំនួបបង្រ្គប់កិច្ចរវាងក្រុមហាលអាវដូចគ្នា យុវជន U22 កម្ពុជាប៉ះ U22 ទីម័រខាងកើត នៅប្រទេសម៉ាឡេស៊ី ប្រចាំពូល B ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2017 ចាប់ផ្តើមហើយ។

ក្រុមទាំងពីរសុទ្ធតែមិនដែលឈ្នះ និងស្មើឡើយឈរនៅបាតតារាងដូចគ្នាក្នុងចំណោម៣ប្រកួតសន្សំពិន្ទុនាពេលកន្លង មក ខណៈកម្ពុជារបូត៩គ្រាប់ និងសងវិញបាន១គ្រាប់ដែរ ដោយបាល់ប៉េណាល់ទីពេលចាញ់ U22 វៀតណាម ៤-១ ប៉ុន្តែទីម័រខាងកើត មិនទាន់ស៊ុតចូលក្រុមណាមួយឡើយ និងរបូត៦គ្រាប់តិចជាងកម្ពុជា។

បន្ទាប់ពី១ប្រកួតនេះទៅ កម្ពុជាត្រូវជួប U22 ឥណ្ឌូនេស៊ីនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ មុនត្រឡប់មកផ្ទះវិញ ស្របពេលទីម័រខាងកើតត្រូវជួបហ្វីលីពីន និងថៃប៉ះវៀតណាមនាម៉ោង ៣៖០០នាទីរសៀលព្រមគ្នាតែម្តង៕