(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ ដែលត្រូវជាថ្ងៃទី២ និងជាថ្ងៃបញ្ចប់នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៧ ដោយការប្រឡងចាប់ផ្ដើម នៅវេលាម៉ោង៧៖៣០នាទីព្រឹក ខណៈពេលរសៀលនឹងត្រូវបញ្ចប់ត្រឹមម៉ោង៤៖៣០នាទី។

សម្រាប់វិញ្ញាសាដែលនៅសល់ នឹងត្រូវប្រឡងនាថ្ងៃទី២២ ខែសីហានេះ មាន៣មុខវិជ្ជាទាំងសម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម។

សម្រាប់ការប្រឡងថ្ងៃទី២ ដែលជាថ្ងៃបញ្ចប់នៃការប្រឡងបាក់ឌុប ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ៖

ចំពោះថ្នាក់វិទ្យាសាស្ត្រ មុខវិជ្ជាដែលត្រូវប្រឡងរួមមាន៖

* ពេលព្រឹក
+ ចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង៩៖០០នាទី​ ត្រូវប្រឡងមុខវិជ្ជា អក្សរសាស្ត្រខ្មែរ (រយៈពេល៩០នាទី)។
+ ចាប់ពីម៉ោង ៩៖៣០នាទី ដល់ម៉ោង ១១៖០០នាទី ត្រូវប្រឡងមុខវិជ្ជា រូបវិទ្យា (រយៈពេល៩០នាទី)។

* ពេលរសៀល
+ ចាប់ពីម៉ោង ២៖០០នាទី ដល់ម៉ោង ៤៖៣០នាទី ត្រូវប្រឡងមុខវិជ្ជា គណិតវិទ្យា (រយៈពេល១៥០នាទី)។

ចំពោះថ្នាក់វិទ្យាសាស្ត្រសង្គម មុខវិជ្ជាដែលត្រូវប្រឡងរួមមាន៖

* ពេលព្រឹក
+ ចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង៩៖០០នាទី​ ត្រូវប្រឡងមុខវិជ្ជា គណិតវិទ្យា (រយៈពេល៩០នាទី)។
+ ចាប់ពីម៉ោង ៩៖៣០នាទី ដល់ម៉ោង ១១៖០០នាទី ត្រូវប្រឡងមុខវិជ្ជា សីលធម៌-ពលរដ្ឋវិទ្យា (រយៈពេល៩០នាទី)។

* ពេលរសៀល
+ ចាប់ពីម៉ោង ២៖០០នាទី ដល់ម៉ោង ៤៖៣០នាទី ត្រូវប្រឡងមុខវិជ្ជា អក្សរសាស្ត្រខ្មែរ (រយៈពេល១៥០នាទី)។

សូមជម្រាបថា ក្រសួងអប់រំនឹងប្រកាសលទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ នៅតាមមណ្ឌលប្រឡងនីមួយៗ​ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡង នៅរាជរាធានីភ្នំពេញ និងខេត្ដកណ្ដាល និងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត៕